កីឡា
ចៅស្តេចព្រុយណេ Muntaqim កំពុងអភិវឌ្ឍខ្លួនយ៉ាងល្អនៅលីគព្រុយណេ
ចៅរបស់ស្តេចព្រុយណេ ព្រះអង្គម្ចាស់ Abdul Muntaqim ស៊ុតបាន២គ្រាប់ឲ្យក្រុម DPMM FC ក្នុងលីគកំពូលព្រុយណេ Brunei Super League នៅពេលយកឈ្នះក្រុម Wijaya FC ដោយលទ្ធផល ៧-០ កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រះអង្គម្ចាស់ Abdul Muntaqim មិនត្រឹមតែជាកីឡាករវ័យក្មេងរកបានគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គម្ចាស់ជាប្រធានក្រុមវ័យក្មេងទៀតផង។ បច្ចុប្ប ក្លិប DPMM FC មិនទាន់ស្គាល់បរាជ័យឡើយ ក្នុងចំណោម៥ប្រកួតគឺឈ្នះទាំងអស់ កំពុងឈរលេខ៣ តាមពីក្រោយក្រុមលេខ១ Kasuka ដែលបានលេងបាន៦ប្រកួត និងក្រុមលេខ២ Kota Ranger លេងបាន៧ប្រកួត។
ព្រះអង្គម្ចាស់ Abdul Muntaqim ប្រសូតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៧ ដែលគិតត្រឹមចុងឆ្នាំ២០២៤ ទើបព្រះជន្ម១៧វស្សា។ ព្រះអង្គម្ចាស់ជាបុត្រច្បងរបស់ព្រះអង្គម្ចាស់ Al-Muhtadee Billah ដែលជាបុត្រាច្បងរបស់ស្តេចព្រុយណេ Hassanal Bolkiah និងមាតាព្រះនាម Sarah។

មុនពេលចាប់ផ្តើមលេងបាល់ទាត់អាជីព ព្រះអង្គម្ចាស់ Abdul Muntaqim បានលេងកីឡាបញ្ចសីឡាត។ បន្ទាប់មកព្រះអង្គម្ចាស់បានចាប់ផ្តើមហ្វឹកហាត់កីឡាហែលទឹកដែលបានចូលរួមប្រកួតជើងឯកព្រុយណេលើកទី៥ Brunei Open & Master ដែលពេលនោះព្រះអង្គបានបង្កើតកំណត់ត្រាថ្នាក់ជាតិ២គឺ វិញ្ញាសាហែលសេរី១០០ម៉ែត្រដោយប្រើថិរវេលា ១.៣៣.០៥នាទី និងវិញ្ញាសាហែល Backstroke ចម្ងាយ៥០ម៉ែត្រដោយថិរវេលា៥១.១២វិនាទី។
ក្រោយមក ព្រះអង្គម្ចាស់ចាប់លេងបាល់បោះដោយបានចូលរួមប្រកួតយុវជនថ្នាក់ជាតិជាច្រើនក្នុងនោះមានពានរង្វាន់ Brunei Youth Cup អាយុ១៣ឆ្នាំ មុនពេលចាប់ផ្តើមហ្វឹកហាត់កីឡាបាល់ទាត់បន្ថែមទៀត។

ព្រះអង្គម្ចាស់ Abdul Muntaqim បានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប DPMM FC ក្នុងឆ្នាំ២០២១ ដែលលេងក្នុងលីគយុវជនព្រុយណេ។ ឆ្នាំ២០២៣ ព្រះអង្គម្ចាស់មានឈ្មោះនៅក្នុងក្រុមយុវជន DPMM FC សម្រាប់ការចូលរួមប្រកួតលីគយុវជនអាយុក្រោម២០ឆ្នាំដែលក្រុមរបស់ព្រះអង្គបានឈ្នះជើងឯក ប៉ុន្តែព្រះអង្គម្ចាស់មិនបានចូលរួមទទួលពានរង្វាន់ទេ ដោយសារជាប់ព្រះរាជកិច្ចនៅប្រទេសជប៉ុន។ ដោយសមត្ថភាពលេចធ្លោជាលំដាប់ ព្រះអង្គម្ចាស់ត្រូវបានដាក់បញ្ចូលឈ្មោះក្នុងក្រុមធំ ហើយបានបង្ហាញខ្លួនក្នុងលីគកំពូលរបស់ប្រទេសព្រុយណេ។
កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Abdul Muntaqim រកបានគ្រាប់បាល់ដំបូងក្នុងលីគដោយរកបានដល់ទៅ២គ្រាប់ថែមទៀតក្នុងលទ្ធផលដែលក្រុម DPMM FC បានយកឈ្នះ Wijaya FC ដោយលទ្ធផល ៧-០។

និយាយពីជម្រើសជាតិវិញ ឆ្នាំ២០២២ ព្រះអង្គម្ចាស់ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិព្រុយណេអាយុក្រោម១៦ឆ្នាំ (U16) ដែលព្រះអង្គបានក្លាយជាប្រធានក្រុមសម្រាប់ការចូលរួមប្រកួតពានរង្វាន់យុវជនអាស៊ាន AFF U16 Championship ឆ្នាំ២០២២ នៅប្រទេសព្រុយណេ។
នៅឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Abdul Muntaqim ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិព្រុយណេអាយុក្រោម១៩ឆ្នាំ នៅពេលព្រះអង្គទើបតែព្រះជន្ម១៧វស្សាដើម្បីចូលរួមប្រកួតពានរង្វាន់ ASEAN U-19 Boys Championship នៅប្រទេសឥណ្ឌូណេស៊ី។
បច្ចុប្បន្ន ក្រៅពីការសិក្សា ព្រះអង្គម្ចាស់កំពុងផ្តោតជាចម្បងលើអាជីពបាល់ទាត់ទាំងនៅក្លិប DPMM FC និងក្រុមជម្រើសជាតិព្រុយណេ ដោយមិនខ្វល់អ្វីទាំងអស់ពាក់ព័ន្ធលុយកាក់ ពីព្រោះមាតាបិតារបស់ព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិរាប់រយលានដុល្លារសម្រាប់ហើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


