ព័ត៌មានអន្ដរជាតិ
សែរាជវង្ស, ឥស្សរជន និងមេដឹកនាំនយោបាយជុំវិញពិភពលោក បង្ហាញវត្តមានក្នុងពិធីអភិសេកបុត្រាស្ដេចស៊ុលតង់
ភ្ញៀវប្រមាណ ៥,០០០ នាក់ ដែលរួមមានសែរាជវង្ស, ឥស្សរជន និងមេដឹកនាំនយោបាយល្បីៗមកពីជុំវិញពិភពលោកបានចូលរួមពិធីអភិសេករបស់ព្រះរាជបុត្រ Abdul Mateen និងព្រះនាង Anisha Rosnah Adam ដោយបញ្ជាក់ពីសារៈសំខាន់ជាសកលនៃព្រឹត្តិការណ៍នេះ។

ទស្សនាវដ្ដី Time បានរាយការណ៍ថា អ្នកចូលរួមរួមមានសមាជិកនៃគ្រួសាររាជវង្សដូចជាស្តេច Abdullah នៃម៉ាឡេស៊ី និងម្ចាស់ក្សត្រី Azizah, ស្តេចប៊ូតង់ Jigme និងម្ចាស់ក្សត្រី Jetsun Pema, ព្រះនាង Noor Asem នៃប្រទេសហ្ស៊កដានី និងព្រះស្វាមី Amr Fareed Zaidan ។
ចំណែកឯ មេដឹកនាំនយោបាយរួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក៏មានវត្តមានផងដែរ។
ដោយឡែក យោងតាមគេហទំព័រ Harper’s Bazaar Arabia បានផ្សាយថា ព្រះនាង Hanouf នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Nasser នៃប្រទេសបារ៉ែន ព្រះនាង Noor នៃប្រទេស Jordan និង Rashid Bin Humaid Al Nuaimi មកពីគ្រួសាររាជវង្ស Emirati ក៏ត្រូវបានគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍នោះដែរ។
បន្ទាប់ពីចូលរួមពិធីអភិសេកស្ដេចស៊ុលតង់ Hassanal Bolkiah នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានសម្តែងនូវសេចក្តីរីករាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុកតាមរយៈការចែករំលែករូបថត និងអបអរសាទរដល់គូស្នេហ៍រាជវង្សថា “តាងនាមរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ខ្ញុំសូមជូនពរព្រះអង្គម្ចាស់ Mateen និងព្រះនាង Anisha Rosnah Adam សូមមានសុភមង្គល និងជោគជ័យក្នុងការធ្វើដំណើររួមគ្នានាពេលខាងមុខ”។

ព្រះអង្គម្ចាស់ Mateen ជាព្រះរាជបុត្ររបស់ស្តេចស៊ុលតង់ Hassanal Bolkiah បានរៀបអភិសេកជាមួយចៅស្រីរបស់ទីប្រឹក្សារាជវាំង Yang Mulia Anisha Rosnah ក្នុងការប្រារព្ធពិធីរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែមករា។ គូស្នេហ៍រាជវង្សបានចូលរួមក្នុងពិធីផ្សេងៗរួមទាំងព្រឹត្តិការណ៍ Khatam Quran នៅថ្ងៃទី ០៨ ខែមករា ពិធីបុណ្យ Berbedak Mandi ឬពិធីម្សៅនៅថ្ងៃទី ១០ ខែមករា និងពិធីបុណ្យដ៏ឧឡារិកនៅវិហារ Sultan Omar Ali Saifuddien នៅថ្ងៃទី ១១ ខែមករា។
យ៉ាងណាក៏ដោយ ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន CNN ព្រឹត្តិការណ៍ដ៏ធំបានឈានដល់កម្រិតកំពូលនៅថ្ងៃទី ១៤ ខែមករា ជាមួយនឹងពិធីអភិសេកផ្លូវការរបស់ព្រះអង្គម្ចាស់ Mateen ក្នុងឯកសណ្ឋានយោធា និងកូនក្រមុំរបស់ទ្រង់ ក្នុងឈុតពណ៌សតុបតែងគ្រឿងអលង្ការជាមួយពេជ្រ tiara យ៉ាងភ្លឺចែងចាំង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សរាប់ម៉ឺននាក់តម្រង់ជួរតាមដងផ្លូវ ស្វាគមន៍រាជបុត្រ Mateen និងព្រះនាង Anisha យ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


