ព័ត៌មានអន្ដរជាតិ
ស្ងប់ស្ងាត់មួយរយៈ ព្រះអង្គម្ចាស់ Mateen ដឹកដៃមហេសី យាងទៅក្រេបទឹកឃ្មុំនៅ អ៊ីតាលី
បន្ទាប់ពីបាត់ព្រះភ័ក្រនិងស្ងប់ស្ងាត់មួយរយៈធំ ព្រះអង្គម្ចាស់ Mateen បានបង្ហោះរូបភាពនៅលើគណនី Instagram ផ្ទាល់របស់ព្រះអង្គ ជាមួយនឹងមហេសី Anisha Rosnah អំឡុងពេលទ្រង់យាងទៅក្រេបទឹកឃ្មុំ ក្នុងទីក្រុង Tuscany ប្រទេសអ៊ីតាលីជាលើកដំបូង។

នៅក្នុងរូបភាពដែលបានបង្ហោះកាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់និងមហេសីទ្រង់ស្លៀកសំលៀកបំពាក់ពណ៌ស និងខោពណ៌ទឹកដោះគោ អមដោយទេសភាពបៃតងដ៏រស់រវើកនៃវាលស្មៅ ដើមឈើ និងផ្លូវក្រួស។ វិស្សមកាលនេះស្ថិតនៅ Tuscany គឺជាដំណើរកម្សាន្តឯកជនលើកដំបូងរបស់គូស្នេហ៍រាជវង្ស ចាប់តាំងពីពិធីរៀបអភិសេកក្នុងខែមករារបស់ទ្រង់។ ប៉ុន្តែដោយសារទំនួលខុសត្រូវរបស់ព្រះអង្គម្ចាស់ Mateen រួមទាំងការអមដំណើរព្រះបិតាស្ដេចស៊ុលតង់Hassanal Bolkiah ក្នុងការធ្វើដំណើរយាងផ្លូវការជាច្រើន ទើបធ្វើឲ្យទ្រង់រវល់ពុំមានពេលវេលាគ្រប់គ្រាន់ក្រោយអភិសេករួច។
សម្រាប់ Tuscany គឺជាទិសដៅស្នេហាដ៏ពេញនិយមសម្រាប់គូស្នេហ៍តារាល្បីៗ ក្នុងការក្រេបទឹកឃ្មុំរបស់ពួកគេជាមួយតារាសម្តែងជនជាតិអាមេរិក George Clooney និងមេធាវីអង់គ្លេស Amal Alamuddin អ្នកសង្គមអាមេរិក Kim Kardashian និងតារារ៉េប Kanye West និងតារាសម្តែងអាមេរិក Jessica Biel និងតារាចម្រៀង Justin Timberlake ទាំងអស់បានចំណាយពេលក្រេបទឹកឃ្មុំនៅក្នុងតំបន់អ៊ីតាលី។
សូមរម្លឹកដែរថា ពិធីអភិសេករបស់ទ្រង់បានប្រារព្ធឡើង កាលពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៦ ខែមករា នៅរដ្ឋធានី Bandar Seri Begawan នៃប្រទេសព្រុយណេ ដោយមានភ្ញៀវប្រមាណ ៥,០០០ នាក់ ដែលរួមមានសែរាជវង្ស, ឥស្សរជន និងមេដឹកនាំនយោបាយល្បីៗមកពីជុំវិញពិភពលោកបានចូលរួមពិធីអភិសេករបស់ព្រះរាជបុត្រ Abdul Mateen និងព្រះនាង Anisha Rosnah Adam សរបញ្ជាក់ពីសារៈសំខាន់ជាសកល នៃព្រឹត្តិការណ៍មួយនេះផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រងឈុតអប្សរាយប់មិញ ឌីជេ សូដា ទទួលការសរសើរយ៉ាងព្រោងព្រាតពីទស្សនិកជន កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


