KPT+
មកដឹងប្រាក់ឧបត្ថម្ភខុសៗគ្នា របស់គ្រូកែ វិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាថ្ងៃចុងក្រោយ ដែលក្រសួងអប់រំ យុវជន និងកីឡា ត្រូវដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ។ ចំពោះគ្រូដែលមានតួនាទីជាអ្នកកែវិញ្ញាសានោះ ទទួលបានប្រាក់ឧបត្ថម្ភខុសៗគ្នាទៅតាម ចម្ងាយ ឬទីតាំងខេត្តដែលខ្លួនបំពេញកិច្ចការបង្រៀន។

គ្រូបង្រៀននៅភ្នំពេញមួយរូប បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូ បានចេញធ្វើជា អនុរក្ស កាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយទទួលបានប្រាក់ឧបត្ថម្ភ ឆ្លងខណ្ឌ បានចំនួន ៤៥៨ ០០០ រៀល។ ប៉ុន្តែសម្រាប់ ការកែនេះ អ្នកគ្រូមិនមានឈ្មោះចូលកែទេ។

គ្រូបង្រៀននៅរាជធានីភ្នំពេញមួយរូបទៀត បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២នេះ។ ដោយសារអ្នកគ្រូត្រូវកែវិញ្ញាសា ហើយឆ្លងខណ្ឌ ផ្សេងពីវិទ្យាល័យអ្នកគ្រូបង្រៀន អ្នកគ្រូទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤១៥ ០០០ រៀល។

ចំណែកគ្រូបង្រៀនម្នាក់ទៀត មកពីខេត្តកំពង់ធំ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ប្អូនរបស់អ្នកគ្រូ បានចេញធ្វើអនុរក្សកាលប្រឡងក្នុងខេត្តផ្ទាល់ ទទួលបាន ប្រាក់ឧបត្ថម្ភជាង ៤០០ ០០០ម៉ឺនរៀល។ ចំណែក អ្នកគ្រូមកកែ នៅភ្នំពេញ ទទួលបានប្រាក់ ឧបត្ថម្ភការងារ ចំនួន ៧៩៥ ០០០ រៀល ដោយចាប់ផ្ដើមកែចាប់ពីថ្ងៃ អាទិត្យ ទី១៣ ខែធ្នូនេះមក។

គ្រូបង្រៀនមួយរូបទៀត មកពីខេត្តឧត្ដរមានជ័យ បានឱ្យ “កម្ពុជាថ្មី” ដឹងថា អ្នកគ្រូមានតួនាទីជាជាសមាជិក ឬអ្នកកែ ក្នុងក្រុមកែវិញ្ញាសា។ អ្នកគ្រូ ទទួលបានប្រាក់ ឧបត្ថម្ភការងារ រួមទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ និងហូបចុក ចំនួន ៨៦៥ ០០០ រៀល។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ចំពោះការឧបត្ថម្ភគណៈកម្មការនានា ទាំង ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ គឺក្រសួងបានគ្រោងចំណាយសរុបប្រមាណ ២១ ពាន់លានរៀល។

លោក រស់ សុវាចា បានឱ្យដឹងបន្តថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន បានចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យ ទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែធ្នូ ជាដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥ នាក់ ស្រី ៦៨ ៧៧១ នាក់ មាន ២២១ មណ្ឌល ដែលត្រូវជា ៥ ១៧៤ បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២ ៧៥៦ នាក់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី២៧ ខែធ្នូខាងមុខ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


