ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៦.៥៥២នាក់ ស្រី៣៧២៥ មាន៦មណ្ឌល
បន្ទាយមានជ័យ ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៥នេះ មានចំនួន ៦.៥៥២ នាក់ ស្រី ៣.៧២៥ មានចំនួន៦ មណ្ឌល ក្នុងបើកកិច្ចប្រជុំនៅ ល្ងាច ថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៥ ក្នុងសាលប្រជុំសាលាខេត្តមាមានការចូលរួមលោក យឹម សំណាង អភិបាលរងខេត្ត លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ កងកំលាងទាំង ៣អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ។

ក្នុងកិច្ចប្រជុំនោះ លោកឈូ ប៊ុនរឿងបានមានប្រសាសន៍ថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះមានរយះពេល២ ថ្ងៃ ២៨ . ២៩ ខែសីហា ឆ្នាំ ២០២៥“បេក្ខជនចុះឈ្មោះប្រឡងសរុប ៦.៥៥២ នាក់ ស្រី ៣.៧២៥ នាក់ មានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥ នាក់ ស្រី ១.១០៧ នាក់ មានចំនួន៧មណ្ឌល១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣.សាកលវិទ្យាល័យជាតិមានជ័យ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ៥ មណ្ឌលវិទ្យាល័យសម្តេចឪ ៥.មណ្ឌលសកលវិទ្យាល័យ UME ៦មណ្ឌលវិទ្យាល័យអូអំបិល និង មណ្ឌលអនុវិទ្យាល័យទឹកថ្លា។

លោកឈូ ប៊ុនរឿងបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា បេក្ខជន និង បេក្ខនារី ប្រឡងត្រូវ អនុវត្តតាមសេចក្តីណែនាំ ប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគទូទាំងខេត្ត ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាលគណៈកម្មការត្រួតពិនិត្យ អគារ គណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួម សហការពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ បេក្ខជនត្រូវគោរពបទបញ្ញត្តិ នៃការប្រឡងឲ្យបានល្អ។

លោកឈូ ប៊ុនរឿងបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះនៅខេត្តបន្ទាយមានជ័យ ត្រូវមានសុវត្ថិភាព ក្នុងមណ្ឌលប្រឡង ដំណើរការវិញ្ញាសារ ការអនុវត្តតួនាទីនិងភារកិច្ចរបស់គណ:មេប្រយោគ ការអនុវត្តបទប្បញ្ញត្តិរបស់បេក្ខជន ស្ថានភាពសុខភាព ឧបទ្ទហេតុផ្សេងៗ អ្វីៗត្រូវ ប្រព្រឹត្តទៅឲ្យបានរលូន លទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវផងដែរ ។

ក្នុងកិច្ចប្រជុំដែរ លោកយឹមសំណាង បានសម្តែងក្តីមោទនភាព បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីនិងអ្នកពាក់ព័ន្ធគ្រប់ផ្នែក ត្រូវយកអស់កំលាំងកាយចិត្តក្នុងការប្រឡងសញ្ញាបត្រមធមសិក្សានៅទាំង៧មណ្ឌល នាខេត្តបន្ទាយមានជ័យបានជោគជ័យតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាផងដែរ៕
ដោយ ៖ វ៉ាន់ ណាង








-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


