ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ក្រើនរំលឹកបេក្ខជនភៀសសឹករួសរាន់ដាក់ពាក្យប្រឡងបាក់ឌុបឱ្យបានមុនថ្ងៃទី១៥សីហា
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា អំពាវនាវដល់បេក្ខជនភៀសសឹកមកពីខេត្តព្រះវិហារនិងឧត្តរមានជ័យ រួសរាន់ចុះឈ្មោះដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបានមុនថ្ងៃទី១៥សីហា ដើម្បីឱ្យក្រសួងអាចរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើរការប្រឡង ខណៈការប្រឡងនឹងឈានចូលមកដល់នៅចុងខែសីហាខាងមុខនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣សីហានេះថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំគឺបេក្ខជនភៀសសឹកមកពីខេត្តព្រះវិហារនិងឧត្តរមានជ័យដែលមានបំណងទៅចូលរួមប្រឡងនៅខេត្តដទៃទៀតក្រៅពីខេត្តរបស់ខ្លួនគាត់ត្រូវចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥សីហា។ លោកស្រីបញ្ជាក់ថា៖«ក្នុងករណីថ្ងៃទី១៥សីហាគាត់អត់បានដាក់ពាក្យទេមានន័យថាគាត់ប្រឡងនៅខេត្តរបស់ខ្លួនដោយក្នុងនោះមានចែងនៅក្នុងសេចក្តីជូនដំណឹងរួចហើយថានៅខេត្តព្រះវិហារបេក្ខជនប្រឡងនៅទីរួមខេត្តធម្មតា បេក្ខជននៅខេត្តឧត្តរមានជ័យគឺយើងលើកមកប្រឡងនៅក្នុងស្រុកពួកខេត្តសៀមរាបវិញ»។
កាលពីថ្ងៃទី ៣១ខែកក្តដា ឆ្នាំ២០២៥ ក្រសួងអប់រំ បានចេញសេចក្តីណែនាំមួយដោយឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តចំនួន ២៣លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួលបានពីបេក្ខជនភៀសខ្លួន ពីខេត្តទាំងព្រះវិហារនិងឧត្តរមានជ័យរួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងនៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធីនៃដំណើការប្រឡងជាបន្តទៀត។

ជាមួយគ្នានេះ ក្រសួងបានណែនាំបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលខ្លួនបាន សម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដែលសាមីជនបានដាក់ពាក្យចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
ចំពោះបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារដដែល។ ចំណែកបេក្ខជន ខេត្តឧត្តរមានជ័យ ក្រសួងនឹងរៀបចំមណ្ឌលប្រឡងនៅក្នុងភូមិសាស្ត្រស្រុកពួកនៃខេត្តសៀមរាប ដោយក្រសួងនឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀតតាមការចាំបាច់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នឹងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


