Connect with us

KPT+

លម្អិតរឿងរ៉ាវ ៥ យ៉ាង ពីអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ក្សត្រមានទេពកោសល្យខាងសិល្បៈ

បានផុស

នៅ

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី គឺជាព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តមសីហនុ ពោល​គឺ​​ជា​ព្រះ​បុត្រា​នៃ​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង​ព្រះបិតា​របស់​ទ្រង់​គឺ ឯកឧត្ដម កែវ ពុធរស្មី។

អ្នកអង្គម្ចាស់រូបនេះ គឺជាសែរាជវង្សទី១ដែលមានទេពកោសល្យខាងសិល្បៈ ហើយកាលពីពេលថ្មីៗនេះ អ្នក​អង្គ​ម្ចាស់ នរោត្តម រស្មីខែ​មុន្នី ត្រូវបានជ្រើសរើសជាតួអង្គ​ឯក ​ក្នុង​ខ្សែភាពយន្តហូលីវូដថ្មីមួយនៅ​លើទឹកដីសហរដ្ឋ​អាមេ​រិក ដែលមានចំណងជើងថា “1660 Vine” ផលិតដោយផលិតកម្ម PhilmCo Media។

ខាងក្រោមនេះគឺជា រឿងរ៉ាវលម្អិត ៥ យ៉ាង ពីអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ក្សត្រមានទេពកោសល្យខាងសិល្បៈដ៏អស្ចារ្យ។

១ ស្ដេច​បាន​ប្រទាន​ងារ​ឲ្យទ្រង់លើកដំបូង

ទ្រង់ប្រសូត​ក្នុង​ឆ្នាំ ១៩៩៧ នៅទីក្រុងចាកាតា ខណៈពេលដែលបិតាទ្រង់ គឺជាទូតកម្ពុជាប្រចាំ​ឥណ្ឌូណេស៊ី។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ព្រះអង្គម្ចាស់​វ័យក្មេង​ដោយ​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ទ្រង់​បាន​សិក្សា​នៅ​ប្រទេស​ផ្សេងៗ​គ្នា

អ្នកអង្គម្ចាស់​បាន​ចំណាយ​ពេល​កាលពី​កុមារភាព​របស់​ទ្រង់​ នៅ​ក្នុង​ប្រទេស​កំណើត​របស់​ទ្រង់ ពេល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ ក្រោយមក​ទ្រង់​​​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​អាល្លឺម៉ង់ ដើម្បី​សិក្សា​បន្ត។ យ៉ាងណាមិញ​ទ្រង់​មិន​បាន​ចំណាយ​ពេល​យូរ​នៅទីនោះ​ឡើយ​ ដោយ​អ្នកអង្គ​ម្ចាស់​នរោត្តម រស្មីខែមុន្នី បានចាប់អាជីព​សម្ដែង ហើយ​សម្រេច​ព្រះទ័យ​ផ្លាស់​ទៅ​សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០១៧ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិត​សភា​សិល្បៈ​ល្ខោន​អាមេរិក នៅឯ American Academy of Dramatic Arts នៅ New York។

៣ ទ្រង់​មាន​រូបរាង​សង្ហា និង​ទេពកោសល្យ​ខ្ពស់

បន្ទាប់ពីការដឹកនាំរបស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែលបម្រើការជា​ទូតវប្បធម៌ និង​ជា​គ្រូបង្រៀន​របាំបុរាណកាល​ពីក្មេង អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បាន​បន្ត​អាជីព​ក្នុង​វិស័យ​សិល្បៈ។ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បច្ចុប្បន្ននេះបានចាប់អាជីព និង​ច្រៀង​នៅ​លើ​ឆាក ក៏ដូចជានៅ​មុខ​កាមេរ៉ា។ នៅ​ពេល​ដែល​ជីតា​របស់​ទ្រង់ គឺ​ព្រះ​បាទ​នរោត្តសីហនុ​នៅ​មាន​ព្រះជន្ម ទ្រង់​ក៏​ពេញចិត្ត​នឹង​ទេពកោសល្យ និង​ជំនាញ​របស់​ចៅប្រុស​ទ្រង់​ផង​ដែរ។

៤ ទ្រង់​ជា​អ្នក​កំណត់ពេលវេលាដោយអង្គឯង

ទោះបីជា​​ទ្រង់​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដើម្បីប្តូរ​នៅ​អាមេរិក​ក៏ដោយ ក៏អ្នកអង្គម្ចាស់ដ៏មានទេពកោសល្យរូបនេះ នៅតែរីករាយនឹងការធ្វើដំណើរជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ៗ ទៅទស្សនាប្រទេសអឺរ៉ុប ប្រទេសបារាំង និងសាធារណរដ្ឋឆេក ក៏ដូចជាប្រទេស​ចិន​ផងដែរ។ នៅ​ថ្ងៃ​ឈប់​សម្រាក ទ្រង់​តែង​ចំណាយ​ពេល​ជាមួយ​ក្រុម​ព្រះរាជវង្សានុវង្ស​នៅ​កម្ពុជាជានិច្ច។

៥ ទ្រង់​ជាក្សត្រ​ស្វែងរក​ដំណើរ​ផ្សងព្រេង

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី តែងតែស្វែងយល់ពីរឿងថ្មីៗ ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ដូចជាលោតឆ័ត្រយោង ជិះសេះ និងមុជទឹកក្នុងពិភពបាតសមុទ្រ។

មកដល់បច្ចុប្បន្ននេះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ត្រូវបានប្រជានុរាស្រ្តខ្មែរពេញចិត្តនិងគោរពស្រលាញ់ទ្រង់ពាសពេញប្រទេស។ក្រៅពីមានចំណេះដឹងខ្ពង់ខ្ពស់ អ្នកអង្គម្ចាស់ក៏ជាក្សត្រដែលត្រួសត្រាយផ្លូវលើវិថីសិល្បៈដោយអង្គឯងរហូតមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញនៅលើទឹកដីអាមេរិក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម