KPT+
ពេលដែលមនុស្សស្រីនិយាយពាក្យថា «យើងបែកគ្នាចុះ!»
ដល់ពេលមួយដែលអ្នកបានឮពាក្យថា «យើងបែកគ្នាចុះ» ចេញពីមាត់គូជីវិត ឬសង្សារ អ្នកនឹងភ្ញាក់ខ្លួនថា កន្លងមក យូរមកហើយដែលអ្នកបានមើលរំលងប្រការទំាងនេះ។
១ គេលែងខ្វល់ពីយើង ជាយូរមកហើយមិនថាពេលនៅផ្ទះឬទៅឆ្ងាយ

គេមិនខល ឬតាមមិនទៅជាមួយយើងទៀត ដូចពីមុន នេះប្រហែលជាមិនមែនសញ្ញាអ្វីគម្រាមធំដុំ តែវារមែងកើតឡើង មុនពេលមនុស្សម្នាក់ៗច្បាស់ខ្លួនគេថា លែងចង់បន្តស្នេហានេះឬក៏យ៉ាងណា។ ប្រសិនបើនាង តែងបានទូរស័ព្ទឬផ្ញើសារមកអ្នករាល់ថ្ងៃ តែពេលនេះនាងកម្រនឹងទាក់ទងណាស់ ឬថែមទំាងមិនឆ្លើយតបរហ័ស នៅរាល់ពេលអ្នកព្យាយាមឆាត វាអាចជាសញ្ញាថាមានអ្វីមួយខុសប្រក្រតី កំពុងត្រៀមកើតឡើង។
ដំណោះស្រាយ គឺយើងមិនព្យាយាមលោតទៅរកការសន្និដ្ឋានច្បាស់ៗ តែក៏មិនត្រូវហីដូចគ្នា។ គួរគិតអំពីរឿងដែលអាចនឹងកើតឡើងនៅក្នុងចិត្តរបស់នាងថា តើនាងមានសម្ពាធ ធុញថប់ ឬអស់ស្រលាញ់? មានបញ្ហាជាមួយញាតិផៅនាង? អ្នកនិងគ្រួសារនាងមិនត្រូវគ្នា? តើនាងទើបតែចាប់ផ្តើមការងារថ្មីដ៏ស្មុគស្មាញមែនទេ? វាក៏អាចមានហេតុផលផ្សេងទៀតដែលធ្វើឱ្យនាងមិនទាក់ទងជាមួយអ្នកញឹកញាប់ដូចពីមុន។ ឬអាចមានប្រុសស្អាតថ្មីបង្ហាញខ្លួន?
២ ព្យាយាមជាថ្មីបង្កើតមនោសញ្ចេតនាចាស់ៗមកវិញ

នាងនឹងរំភើបក្នុងការចូលរួមបានមួយល្ងាចយ៉ាងរ៉ូមែនទិកនៅយប់ថ្ងៃជាមួយអ្នក ហើយបើអាចធ្វើឱ្យនាងមានអារម្មណ៍ថានាងកំពុងត្រូវអ្នកទាក់ទងដូចកាលពីដំបូង។ ធ្វើបានដែរ?
វាជាការសំខាន់ដែលត្រូវដឹងថា គ្មានអ្នកណាចង់បែកបាក់ ចង់និយាយពាក្យបែកគ្នា ក៏មិនមានន័យថា នាងពិតជាចង់បែកបាក់គ្នានោះដែរទេ។ ប្រសិនបើវាកើតឡើងម្តងឬពីរដង វាអាចមកពីនាងមានភាពតឹងតែងក្នុងជីវិត ឬមានអ្នកណាផ្សេងដែលល្អជាងអ្នកកំពុងតែបង្ហាញខ្លួន ថែមទំាងឆ្លៀតឱកាស។ ប្រសិនមនុស្សស្រីមានថ្មី មិនមែនមកពីតណ្ហាទេ ភាគច្រើនអាចមកពីអារម្មណ៍មនោសញ្ចេតនា ត្រង់ណេះខុសពីមនុស្សប្រុស។
៣ កត់សម្គាល់ថាតើអ្នកនិងនាងទាស់សម្តីញឹកញាប់ប៉ុណ្ណា?

ទោះយ៉ាងណា ទាស់សម្តីមិនគ្រោះថ្នាក់ដូចតមសម្តីទេ។
ការឈ្លោះគ្នាញឹកញាប់ យប់ឡើងរមូររកគ្នា ក៏ជាសញ្ញាមួយដែលបង្ហាញថាទំនាក់ទំនងកំពុងតែធ្លាក់ចុះ តែមិនគ្រោះថ្នាក់ស្មើមិនមាត់មិនកដែរ។ បើមនុស្សលែងមាត់ បានន័យថា ពិបាកបកក្រោយណាស់។ ប្រសិនបើអ្នកឧស្សាហ៍ឈ្លោះគ្នាលើរឿងតូចតាច នាងឆាប់ខឹងខ្លាំងពេលនៅក្បែរអ្នក ហេតុផលដែលអាចកើតមាននៅពីក្រោយអាកប្បកិរិយាប្រភេទនេះ គឺនាងអាចត្រូវរងសម្ពាធជីវិត ឬការងារធ្ងន់ ខ្វល់ខ្វាយរឿងបំណុលលុយកាក់ រឿងសាច់ញាតិពេក ឬនាងមិនស្រួលខ្លួន ប៉ុន្តែប្រសិនបើអាកប្បកិរិយានេះកើនឡើងមិនឈប់ វាគឺជាសញ្ញាមួយដែលនាងចង់បង្ហាញថា នាងមិនមានអារម្មណ៍រីករាយចំពោះទំនាក់ទំនងជាមួយអ្នកយូរអង្វែងទៀតទេ។
៤ ភាពស្និទ្ធស្នាលខាងរាងកាយ

សម្ព័ន្ធភាពខាងរាងកាយមិនសុទ្ធតែសំដៅទៅលើការរួមភេទនោះទេ ប៉ុន្តែផ្ទុយទៅវិញ តើនាងមានសេចក្តីស្រឡាញ់ខាងរាងកាយយ៉ាងដូចម្តេចកៀកស្និទ្ធដែរទេ? ប្រសិនបើអ្នករំលងការស្និទ្ធស្នាលគ្នា កាន់ដៃ ឬបណ្តើរគ្នាជាសាធារណៈល្អូកល្អឺន ហើយបើមករកនាង ក៏មករកព្រោះតែមានទំនាក់ទំនងផ្លូវភេទ នោះក្តីស្រឡាញ់ខាងស្រីនិងរសាយម្តងបន្តិចៗ។ មានតែមនុស្សស្រីដែលលែងស្រលាញ់យើងប៉ុណ្ណោះដែលមិនចងឱ្យយើងស្និទ្ធនាងនៅមុខគេ។ នាងចូលចិត្តកាន់ដៃរបស់អ្នកដូចកាលពីមុនទៀតទេ?
ដំណោះស្រាយ៖ ប្រសិនបើអ្នកឃើញសភាពទំាងនេះ ហើយខូចចិត្តដោយមិនអាចមានវិធីនិយាយដោយផ្ទាល់ជាមួយនាងអាចសាកល្បងជជែកលេងតាមកុំព្យូទ័រ តាមអ៊ីម៉ែល ឬតាមទូរស័ព្ទឆាត ឬផ្ញើជាកាដូ ផ្កា ក្នុងទិវាអ្វីមួយ ឬថ្ងៃណាមួយក៏បាន ។
មនោសញ្ចេតនាត្រូវការការថែទំា អ្នកមិនអាចទុកវាចោលហើយឱ្យវាលូតលាស់គ្មានទឹកសន្សើមឡើយ៕
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ហេតុអ្វីមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ទាក់ទាញចិត្តបុរសខ្លាំង?
ចុចអាន៖ មនុស្សស្រីមានសញ្ញាប៉ុន្មាននេះ ប្រុសៗគួរពិចារណារើសផ្លូវដើរផ្សេងគ្នាវិញ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ