Connect with us

KPT+

វត្ថុធាតុដើមធម្មជាតិមានតម្លៃបំផុតទាំង ៧ នៅលើផែនដី

បានផុស

នៅ

វត្ថុធាតុដើមធម្មជាតិដែលមានប្រយោជន៍ និងកម្រប្រាកដជាមានតម្លៃថ្លៃមិនធម្មតា ។ ថ្ងៃនេះ កម្ពុជាថ្មីនឹងនាំប្រិយមិត្តមកស្គាល់ពីវត្ថុធាតុដើមធម្មជាតិថ្លៃបំផុតទាំង ៧ នៅលើលោក ៖

១. Antimatter

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Antimatter មានតម្លៃ ៨០ ទ្រីលានដុល្លារក្នុងមួយក្រាម ប៉ុន្តែមនុស្សមិនទាន់អាចរក្សាទុកវាបាននៅឡើយទេ ទោះបីគេធ្លាប់ផលិតបានបន្តិចក៏ដោយ ។ គេអាចប្រើ Antimatter ដើម្បីបំផ្លាញចក្រវាល ផលិតថ្នាំសម្រួលសរសៃឈាម ធ្វើឲ្យគណិតវិទ្យាងាយស្រួលដោះស្រាយ និងស្រាវជ្រាវនូវរបកគំហើញផ្សេងៗ ។

២. Endohedral fullerenes

Endohedral fullerenes គឺជាវត្ថុធាតុណាណូថ្មីដែលធ្វើការក្នុងកោសិកា photovoltaic សរីរាង្គ, ការព្យាបាលជំងឺមហារីក, បច្ចេកវិទ្យាណាណូអេឡិចត្រូនិក, និងបច្ចេកវិទ្យាចុងក្រោយដទៃទៀត ហើយវាមានតម្លៃ ១៤៥ ទៅ ១៦៧ លានដុល្លារ ក្នុងមួយក្រាម ។

៣. Californium

Californium គឺជាលោហៈធាតុវិទ្យុសកម្មដែលបញ្ចេញណឺត្រុងដ៏ខ្លាំង វាត្រូវបានគេប្រើនៅក្នុងឧបករណ៍រាវរកលោហៈចល័ត ដើម្បីកំណត់អត្តសញ្ញាណរ៉ែមាស រ៉ែប្រាក់ ទឹក ប្រេង និងសុខភាពអ្នកជិះយន្តហោះផងដែរ ។ Californium មានតម្លៃចាប់ពី ១០ ទៅ ២៧ លានដុល្លារ ក្នុងមួយក្រាមឯណោះ ។

៤. ពេជ្រ

ពេជ្រធម្មជាតិត្រូវបានគេឲ្យតម្លៃដោយសារភាពរឹង និងភាពស្រស់ស្អាតរបស់វា ។ សម្រាប់តម្លៃរបស់ពេជ្រមានទៅតាមពណ៌ មុខកាត់ និងពន្លឺ ដូច្នេះពេជ្រមួយអាចមានតម្លៃដល់ទៅរាប់លានដុល្លារ បើមានទំហំធំ ទឹកស្អាត មុខកាត់ប្រណិត និងពណ៌កម្រ ។

៥. Tritium (តម្លៃ ៣៧,០០០ ដុល្លារ ក្នុងមួយក្រាម)

Tritium គឺជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូហ្សែន វាមានចំនួនប្រូតុងនិងអេឡិចត្រុងដូចអ៊ីដ្រូហ្សែន ប៉ុន្តែមានណឺត្រុង ២ ខុសពីអ៊ីដ្រូហ្សែនធម្មតា ដូចនេះធ្វើឱ្យ Tritium មិនស្ថិតស្ថេរ និងវិទ្យុសកម្ម ។

៦. តាហ្វេអ៊ីត

តាហ្វេអ៊ីត គឺជាត្បូងដ៏កម្រតម្លៃប្រហែល ២ ម៉ឺនដុល្លារ ក្នុងមួយក្រាម គេដាក់ឈ្មោះតាមអ្នករកឃើញរបស់វាគឺ Count Richard Taaffe ។

៧. Painite

Painite គឺជាសារធាតុរ៉ែ borate ដ៏កម្រមួយដែលគេរកឃើញដំបូងក្នុងប្រទេសមីយ៉ាន់ម៉ាដោយអ្នកជំនាញផ្នែករ៉ែជនជាតិអង់គ្លេស និងជាអ្នកចែកចាយត្បូង Arthur C.D. វាមានតម្លៃប្រហែល ៦ ម៉ឺនដុល្លារ ក្នុងមួយការាត់ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ហត្ថលេខាបុគ្គលល្បី ៥ រូប មានតម្លៃថ្លៃបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម