KPT+
ហត្ថលេខាបុគ្គលល្បី ៥ រូប មានតម្លៃថ្លៃបំផុតលើលោក
ហត្ថលេខាបុគ្គលសំខាន់ជាវត្ថុមានតម្លៃ មកទល់សព្វថ្ងៃអ្នកព្យាយាមយកហត្ថលេខាពីតារាល្បីដើម្បីលក់នៅតែមានជាហូរហែ ។ ខាងក្រោមនេះគឺជាហត្ថលេខាថ្លៃបំផុតលើលោករបស់បុគ្គលល្បីទាំង ៥ ៖
១. George Washington’s Acts of Congress តម្លៃ ៩.៨ លានដុល្លារ
គាត់បានចុះហត្ថលេខានៅលើទំព័រទីមួយនៃសៀវភៅនេះដែលគេដាក់ដេញថ្លៃកាលពីឆ្នាំ ២០១២ នៅ Sotheby’s ។ អ្នកទិញគឺ Ann Bookout ជាសមាជិកម្នាក់របស់សមាគមស្ត្រី Vernon អង្គការមិនរកប្រាក់កម្រៃ បន្ទាប់ពីដេញថ្លៃបានសម្រេចពួកគេបានយកសៀវភៅ Acts of Congress ទៅដាក់នៅបណ្ណាល័យប្រធានាធិបតីវ៉ាស៊ីនតោនក្នុងសេតវិមាន ។

២. Lincoln’s Emancipation Proclamation តម្លៃ ៣.៧ លានដុល្លារ
ក្នុងឆ្នាំ ១៨៦៤ លោកប្រធានាធិបតី Abraham Lincoln បានចុះហត្ថលេខាលើសេចក្ដីជូនដំណឹងការដោះលែង ៤៨ ច្បាប់ ដែលបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិក ។ ២៦ ច្បាប់នៃសេចក្ដីជូនដំណឹងនោះនៅសល់មកទល់បច្ចុប្បន្ន ហើយពួកគេត្រូវបានរក្សាទុកនៅសាកលវិទ្យាល័យ សារមន្ទីរ និងខ្លះទៀតគឺជាកម្មសិទ្ធិឯកជនក្រោយការដេញថ្លៃ ។

៣. John Lennon’s Murderer Signed LP តម្លៃ ៥២៥,០០០ ដុល្លារ
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ១៩៨០ លោក John Lennon សមាជិក The Beatle ត្រូវបានឃាតកឈ្មោះ Mark David Chapman សម្លាប់ ។ ដំបូងឡើយ Chapman បានសុំហត្ថលេខារបស់ Lennon នៅលើអាល់ប៊ុមចម្រៀងថ្មីគឺ Double Fantasy ហើយក៏ទៅបាត់ទៅ ប៉ុន្មានម៉ោងក្រោយគាត់ត្រឡប់មកវិញបាញ់សម្លាប់មនុស្សអស់ ៥ នាក់ បូករួមទាំង Lennon ផងដែរ ។ អ្វីដែលកាន់តែចម្លែកនោះ Chapman បានអង្គុយអានសៀវភៅ The Catcher in the Rye រង់ចាំប៉ូលិសមកចាប់តែម្ដង ចំណែកឯអាល់ប៊ុមដែលមានហត្ថលេខាវិញមានតម្លៃកាន់តែថ្លៃជាងមុនទៀត បើគិតមកដល់ថ្ងៃនេះ ។

៤. កូនបាល់ Babe Ruth តម្លៃ ៣៨៨,៣៧៥ ដុល្លារ
Babe Ruth មានរហស្សនាមថា “ស៊ុលតង់នៃ Swat” លោកជាអ្នកវាយកូនបាល់ដ៏ល្បីពីឆ្នាំ ១៩១៤ ដល់ ១៩៣៥ ។ គាត់ធ្លាប់ចុះហត្ថលេខាលើបាល់ជាច្រើន ប៉ុន្តែក្នុងឆ្នាំ ២០១២ មានបាល់មួយលក់ចេញក្រោមតម្លៃ ៣៨៨,៣៧៥ ដុល្លារ ដែលជាកូនបាល់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ។

៥. កិច្ចសន្យា Jimi Hendrix តម្លៃ ២០ ម៉ឺនដុល្លារ

Jimi Hendrix គឺជាអ្នកលេងហ្គីតាល្បីមួយរូប មុនស្លាប់ក្នុងឆ្នាំ ១៩៦៥ គាត់បានចុះហត្ថលេខាលើកិច្ចសន្យាព្រមលក់សិទ្ធិសម្រាប់ថ្លៃសួយសារអាករ ១ ភាគរយ ។ ស្រាប់តែក្នុងឆ្នាំ ២០០៩ កិច្ចសន្យានេះត្រូវដាក់ដេញថ្លៃក្រោមតម្លៃ ២០ ម៉ឺនដុល្លារឯណោះ ។ យ៉ាងណាមិញ Jimi មិនមានឱកាសចាយប្រាក់ដែលខ្លួនរកបានក្រោយស្លាប់ទាល់តែសោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកស្គាល់ការ៉េមតម្លៃជាង ៦ ពាន់ដុល្លារ ក្នុងមួយចាន
ចុចអាន ៖ មកស្គាល់សាលាច្បាប់តម្លៃថ្លៃកប់ពពក ៥ កន្លែងនៅសហរដ្ឋអាមេរិក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


