ព័ត៌មានអន្ដរជាតិ
តែមប្រៃសណីយ៍សហរដ្ឋអាមេរិកលក់ក្នុងតម្លៃបំបែកកំណត់ត្រា ២ លានដុល្លារ
តែមប្រៃសណីយ៍ដ៏កម្រមួយរបស់សហរដ្ឋអាមេរិកបានលក់ក្នុងតម្លៃ ២ លានដុល្លារ នៅក្រុមហ៊ុនដេញថ្លៃនៃទីក្រុងញូវយ៉ក បង្កើតកំណត់ត្រាតែមថ្លៃបំផុតនៅអាមេរិក ។

តែមនេះមានអាយុកាលតាំងពីឆ្នាំ ១៩១៨ មកម្ល៉េះ ហើយដើមឡើយវាមានតម្លៃត្រឹមតែ ២៤ សេនប៉ុណ្ណោះ ។ វាជាវត្ថុកម្រដែលមានតែ ១០០ តែមប៉ុណ្ណោះ ព្រោះគេបោះពុម្ពខុសបច្ចេកទេសបណ្ដាលឲ្យយន្ដហោះ Curtiss JN-4 ក្នុងរូបបញ្ច្រាស់ ។
អ្នកទិញមានឈ្មោះថា Charles Hack ជាបុរសវ័យ ៧៦ ឆ្នាំ ។ គាត់ទិញតែមខាងលើ កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកា នៅក្រុមហ៊ុនដេញថ្លៃ Robert A Siegel Auction Galleries ដែលមានមូលដ្ឋានក្នុងទីក្រុងញូវយ៉ក ។

លោក Hack បានប្រាប់កាសែត Washington Post ថា គាត់មានបំណងថែរក្សាតែមបុរាណនេះទុក ព្រោះវាជា “ប្រវត្តិសាស្ត្រអាមេរិក” ។

មិនតែប៉ុណ្ណោះ តែមនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ ថែមទាំងធ្លាប់បង្ហាញខ្លួននៅក្នុងរឿងភាគតុក្កតា The Simpsons ឆ្នាំ ១៩៩៣ ទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តែមប្រៃសណីយ៍សហរដ្ឋអាមេរិកលក់ក្នុងតម្លៃបំបែកកំណត់ត្រា ២ លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សន្តិសុខសង្គម៩ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


