ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ជំរុញ និងលើកទឹកចិត្តដល់អ្នកកែច្នៃប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើន
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានជំរុញឲ្យអ្នកកែច្នៃ និងក្រុមហ៊ុនវិនិយោគ ងាកមកប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យបានច្រើន ទាំងសម្រាប់ផលិតផលប្រើប្រាស់ទូទៅ និងផលិតផលចំណីអាហារ ដូចជា ត្រីខកំប៉ុងជាដើម។

ការជំរុញនេះ បន្ទាប់ពីមន្រ្តីជំនាញបានធ្វើតេស្តសាកល្បងលើការផលិតត្រីខកំប៉ុង និងអន្ទង់ខកំប៉ុង ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ហើយទទួលបានជោគជ័យ។ ផលិតផលកែច្នៃទាំងនោះ ត្រូវបានយកទៅផ្តល់ជាជំនួយមនុស្សធម៌សម្រាប់ជនភៀសសឹកបរិភោគ។
ពាក់ព័ន្ធការផលិតត្រីខ និងអន្ទង់ខកំប៉ុង លោក ឃឹម ហ្វីណង់ ថ្លែងប្រាប់កម្ពុជាថ្មីថា៖«បច្ចុប្បន្នការងារផលិតត្រីខកំប៉ុងនៅដំណាក់ស្រាវជ្រាវ ហើយសាកល្បងកែច្នៃ យើងមិនទាន់ប្រើប្រាស់ជាយន្តការដើម្បីហេតុផលពាណិជ្ជកម្មទេ។ យើងធ្វើការតេស្តសាកល្បងវត្ថុធាតុដើម ស្តង់ដារបច្ចេកទេស ការរក្សាទុក គុណភាព អនាម័យ»។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះអ្វីដែលក្រសួងបានបង្ហាញនេះ គឺជាការតេស្តគុណភាពសាកល្បងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកយកទៅឱ្យអ្នកប្រើប្រាស់ដើម្បីទទួលបានមតិត្រឡប់មកវិញពីអ្នកបរិភោគ។

លោក ឃឹម ហ្វីណង់ បន្ថែមថា ជាទូទៅមិនថាផលិតផលដំណាំ ឬផលនេសាទទេ យើងតែងតែព្យាយាមជំរុញការកែច្នៃ ដូច្នេះការបង្ហាញផលិតផលដែលជាវត្ថុធាតុដើមក្នុងស្រុកយកទៅកែច្នៃធ្វើជាផលិតផលសម្រេចបានគឺជារឿងល្អ។ លោកថា៖«ចំណុចនេះសំខាន់ ដូចជាករណីត្រីខ ដោយសារកន្លងមកយើងមិនទាន់មានត្រីខដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកច្រើនទេ ដូច្នេះយើងចង់ជំរុញថាការងារនេះអាចធ្វើបាន លើកទឹកចិត្តឱ្យអ្នកចង់វិនិយោគួរយកវត្ថុធាតុដើមក្នុងស្រុកទៅប្រើប្រាស់»។ ក្នុងន័យនេះ ក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តដល់អ្នកកែច្នៃ និងវិនិយោគិន ឱ្យបង្កើនការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងការកែច្នៃផលិតផលចំណីអាហារ។
ជាមួយគ្នានេះផងដែរ ក្រសួងកសិកម្ម ត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបច្ចេកទេស ការធ្វើតេស្តសាកល្បងវត្ថុធាតុដើម ស្តង់ដារបច្ចេកទេស គុណភាព អនាម័យ និងការរក្សាទុក ដល់អ្នកកែច្នៃដែលមានបំណងវិនិយោគលើការកែច្នៃត្រីខកំប៉ុង និងអន្ទង់ខកំប៉ុង។

បច្ចុប្បន្ន នាយកដ្ឋានចំនួនពីរកំពុងបន្តធ្វើតេស្តសាកល្បងកែច្នៃផលិតផលត្រីខកំប៉ុង គឺនាយកដ្ឋានកសិឧស្សាហកម្ម និងនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


