ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មស្នើ IFC ជួយកម្ពុជាបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមនៅក្នុងស្រុក
រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានស្នើដល់តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជាលោកស្រី Towfiqua Hoque ជួយគាំទ្របន្ថែមលើការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមនៅកម្ពុជា បន្ទាប់ពីលោកបានលើកឡើងពីកម្រិតសមត្ថភាពផ្ដត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក។

លើកឡើងក្នុងជំនួបកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី បានថ្លែងថាកម្ពូជាបានអនុម័តគម្រោងវិនិយោគក្នុងទំហំខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៥ ដែលមានតម្លៃសរុបជាង១០ពាន់លានដុល្លារអាមេរិក តែបញ្ហានោះគឺវត្ថុធាតុដើមក្នុងស្រុកដើម្បីគាំទ្រដល់ការវិនិយោគនោះគឺនៅមានកម្រិតនៅឡើយ។
លោកបានស្នើដល់ IFC ជួយគាំទ្របន្ថែមលើការ ភ្ជាប់តួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យមសក្ដានុពល ក្នុងអនុវិស័យ ដូចជាផលិតកម្មអំបោះ គ្រឿងភ្ជាប់និងលម្អ សារធាតុគីមី វត្ថុធាតុដើមជាស្បែក និងការវេចខ្ចប់ជាដើម។
លោកថា៖ «សហគ្រាសធុនតូច និងមធ្យមគឺជាតួអង្គគន្លឹះសម្រាប់តម្លៃបន្ថែមខ្ពស់ និងភាពប្រកួតប្រជែងរយៈពេលវែង»។

តំណាង IFC លោកស្រី Towfiqua Hoque បានលើកឡើងថាបច្ចុប្បន្ន IFC កំពុងសិក្សាលទ្ធភាពវិនិយោគលើកម្មវិធីមួយចំនួន ដូចជាតំបន់សេដ្ឋកិច្ចពិសេសបៃតង មជ្ឈមណ្ឌលភស្តុភារកម្ម និងយន្តការហិរញ្ញប្បទានសម្រាប់ទាំងសហគ្រាសធុនតូចនិងមធ្យម និងគម្រោងវិនិយោគផ្ទាល់ពីបរទេស។ លោកស្រីបន្ថែមថា IFC ក៏កំពុងគាំទ្រដល់គម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា និងកម្មវិធីនិរន្តរភាព ដោយក្នុងនោះក៏បានផ្ដល់ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់រយៈពេលខ្លីប្រមាណ ១៥០ ទៅ២០០លានដុល្លារក្នុងមួយឆ្នាំផងដែរ។
បើតាមរដ្ឋមន្ត្រីឧស្សាហកម្ម ហែម វណ្ណឌី បច្ចុប្បន្នកម្ពុជាមានរោងចក្រសហគ្រាសជាង៣ពាន់កំពុងដំណើរការ ហើយឆ្នាំ២០២៦នេះក៏នឹងបង្កើនបន្ថែមទៀតផងដែរ
ប្រធានសហភាពពលកម្មជាតិកម្ពុជាលោក សំ សឿន បានឱ្យដឹងថា សមត្ថភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុករបស់កម្ពុជាពិតជាមានកម្រិតជាហេតុដែលតម្រូវឱ្យមានការទិញវត្ថុធាតុដើមពីបរទេសមកផ្គត់ផ្គង់សង្វាក់ផលិតកម្មក្នុងស្រុកដើម្បីនាំចេញ។ លោកគាំទ្រដល់ការបោះជំហានក្នុងការបង្កើនវត្ថុធាតុដើមផ្គត់ផ្គង់ក្នុងស្រុកដោយថាការធ្វើបែបនេះនឹងជួយកាត់បន្ថយថ្លៃដើម បង្កើតការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះលើការនាំចូលវត្ថុធាតុដើមពីបរទេស និងជំរុញការនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារពិភពលោកផងដែរ។

លោកបន្ថែមថា៖ «ហើយបើសិនជាមានការផលិតវត្ថុធាតុដើមនៅកម្ពុជា នោះយើងមើលឃើញថាកម្ពុជានឹងមានឱកាសក្នុងការប្រកួតប្រជែងទាំងក្នុងតំបន់លើការនាំចេញផលិតផលសម្រេច និងលើកស្ទួយដល់វិស័យការងារ និងឱកាសការងារដល់ប្រជាពលរដ្ឋផងដែរ»។
បើតាមលោក សំ សឿន ប្រទេសដែលនាំចូលវត្ថុធាតុដើមច្រើនជាងចូលកម្ពុជាគឺប្រទេសចិន ខណៈវិស័យឧស្សាហកម្មកាត់ដេរកម្ពុជាត្រូវការច្រើននូវអំបោះ កំណាត់ ស្បែកប្រណិតៗ ដើម្បីគាំទ្រដល់ច្រវាក់ផលិតកម្មរបស់ខ្លួន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


