KPT+
តើប្រទេសណាខ្លះ ហាមឃាត់ការចិញ្ចឹមត្រីពីរ៉ាន់ញ៉ា?
កាលពីថ្ងៃទី១៣ ខែសីហា ក្រសួងកសិកម្មបានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ ហាមនាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ដោយសារតែត្រីពីរ៉ាន់ញ៉ាជាប្រភេទត្រីស៊ីសាច់ជាអាហារ ហើយក៏ត្រូវបានប្រទេសជាច្រើនហាមឃាត់ក្នុងការចិញ្ចឹម និងជួញដូរផងដែរ ។

ទន្ទឹមនោះ ក្រៅពីកម្ពុជា ក៏នៅមានប្រទេសជាច្រើនផ្សេងទៀត មានច្បាប់ហាមឃាត់ការនាំចូលត្រីពីរ៉ាន់ញ៉ាដូចជា ចិន ហ្វីលីពីន ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ហើយសូម្បីតែនៅអាមេរិក អូស្ត្រាលី និងអង់គ្លេសក៏បានហាមឃាត់ការជួញដូរត្រីប្រភេទនេះផងដែរ ។
ទោះយ៉ាងណា រដ្ឋមួយចំនួននៅអាមេរិកបានអនុញ្ញាតឲ្យចិញ្ចឹមត្រីប្រភេទនេះដូចជា Michigan, New Hampshire, Delaware, Illinois, Indiana, Iowa, Kansas, Maryland, Minnesota, Missouri, Montana, Nebraska, New Jersey, North Dakota, South Dakota, Oregon, Pennsylvania, Rhode Island, Tennessee, Vermont, West Virginia, Wyoming និង Wisconsin ។
គួរបញ្ជាក់ថា ត្រីពីរ៉ាន់ញ៉ា គឺជាប្រភេទថ្មីកាចសាហាវ និងស៊ីសាច់ជាអាហារ ហើយបើវារួចចូលក្នុងទឹក វាអាចកើតកូនកើតចៅ បង្កជាគ្រោះថ្នាក់ដល់ប្រភពត្រីធម្មជាតិ ក៏ដូចជាមនុស្សផងដែរ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ បើឃើញមានការនាំចូល ឬចិញ្ចឹមប្រភេទត្រីកាចសាហាវ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញជលផល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


