ព័ត៌មានអន្ដរជាតិ
៥ចំណុចគួរឲ្យខ្លាច ពីត្រីស៊ីសាច់ជាអាហារ Piranha
កាលពីពេលថ្មីៗនេះ សាធារណជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញការចែកចាយព័ត៌មាន ទាក់ទងនឹងការនាំចូលត្រី Piranha មកក្នុងប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គម បានបង្ហាញក្តីព្រួយបារម្ភចំពោះរឿងនេះ ដោយលើកឡើងថា Piranha គឺជាប្រភេទត្រីកាចសាហាវ និងស៊ីសាច់ជាអាហារ ហើយបើវារួចចូលក្នុងទឹក វាអាចកើតកូនកើតចៅ បង្កជាគ្រោះថ្នាក់ដល់ប្រភពត្រីធម្មជាតិ ក៏ដូចជាមនុស្សផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំពោះអ្នកដែលកំពុងចិញ្ចឹមត្រី Piranha ឬ ប្រភេទត្រីស៊ីសាច់ជាអាហារ ដែលអាចផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចជាមនុស្ស សត្វ និងបរិស្ថាន ដាច់ខាតមិនត្រូវលែងចូលប្រភពទឹកធម្មជាតិឡើយ គឺត្រូវប្រគល់ឲ្យរដ្ឋបាលជលផលជាកំហិត។

Piranha គឺជាប្រភេទត្រីចម្រុះចេញពីក្រុមត្រី Serrasalmidae ។ វាជាត្រីទឹកសាបរស់នៅក្នុងបឹង តំបន់ទំនាបលិចទឹក អាងស្តុកទឹក និងទន្លេអាមេរិកខាងត្បូង។
ខាងក្រោមនេះគឺជាចំណុចចំនួន៥ គួរឲ្យខ្លាចពីត្រី Piranha៖
១. ចេះព្រុស
ត្រី Piranha បញ្ចេញសំឡេងព្រឺព្រួច នៅពេលវាជួបសត្រូវ។ អ្នកស្រាវជ្រាវសង្ស័យថា សំឡេងព្រឺព្រួចទាំងនេះ គឺជាវិធីដែលពួកវាគំរាមទៅសត្រូវ ពោលគឺ អ្នកនេសាទបានឮសំឡេងវាព្រុស ពេលចាប់វាបាន។
២. វាយប្រហារនៅទឹករាក់
ថ្វីបើគេល្បីថាត្រីនេះសាហាវក៏ដោយ ប៉ុន្តែវាកម្រវាយប្រហារមនុស្សមុនណាស់ ពោលគឺវាវាយប្រហារលុះត្រាតែមនុស្សយើងទៅធ្វើអ្វីវាមុន ឬពេលវាត្រូវរងការគំរាមកំហែង ហើយជាពិសេសវាតែងតែវាយប្រហារមនុស្សនៅតាមកន្លែងមានទឹករាក់ៗ។
៣. ធ្មេញមុតដូចឡាម
ធ្មេញត្រី Piranha មុតដូចជាឡាម ហើយធ្មេញរបស់វាអាចដុះវិញក្រោយពេលបាក់។
៤. ហែលជាក្រុម
ត្រី Piranha តែងតែហែលជាក្រុមដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ ហើយបើសិនជាវា រងការគំរាមមែននោះ ពួកគេក៏វាយប្រហារតបតទៅវិញ ជាក្រុមផងដែរ។
៥. ចូលចិត្តកន្លែងមានឈាម
កន្លែងមានឈាម គឺជាកន្លែងដែលត្រី Piranha តែងតែបង្ហាញវត្តមាន ព្រោះឈាម បានទាក់ទាញត្រីនេះខ្លាំងបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ A-Z-Animals
ចុចអាន៖ បើឃើញមានការនាំចូល ឬចិញ្ចឹមប្រភេទត្រីកាចសាហាវ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញជលផល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


