ព័ត៌មានជាតិ
បើឃើញមានការនាំចូល ឬចិញ្ចឹមប្រភេទត្រីកាចសាហាវ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញជលផល
ចំពោះអ្នកដែលកំពុងចិញ្ចឹម «ត្រីពីរ៉ាន់ញ៉ា» ឬ ប្រភេទត្រីស៊ីសាច់ជាអាហារ ដែលអាចផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថានឡើយ ដាច់ខាតមិនត្រូវលែងត្រីប្រភេទនេះចូលប្រភពទឹកធម្មជាតិឡើយ គឺត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។

ថ្មីៗនេះ មានការផ្សព្វផ្សាយនិងចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម TikTok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលគេស្គាល់ថា ជាប្រភេទត្រីដែលមានលក្ខណៈកាចសាហាវ ស៊ីសាច់ជាអាហារ ធ្វើឱ្យសាធារណជនព្រួយបារម្ភ ថាអាចមានការលែងត្រីទាំងនោះ ចូលប្រភពទឹកធម្មជាតិ។
ជុំវិញករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ករណីនៃការនាំចូលប្រភេទត្រីសាហាវ «ត្រីពីរ៉ាន់ញ៉ា» ដែលបង្កឱ្យមានភ្ញាក់ផ្អើលដល់សាធារណជននោះ រដ្ឋបាលជលផល បានចុះទៅពិនិត្យ និងអនុវត្តច្បាប់ដល់កន្លែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយម្ចាស់អាជីវកម្ម បានធ្វើកិច្ចសន្យាឈប់នាំចូល និងឯកភាពបំផ្លាញត្រីទាំងនោះរួចរាល់ហើយដែរ។

ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់សាធារណជនទាំងអស់ ត្រូវរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ប្រសិនជាបានដឹងអំពីការនាំត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អក៏ដោយ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការសមស្រប។ សម្រាប់លេខទំនាក់ទំនងសមត្ថកិច្ចជំនាញជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩ ។
គួរបញ្ជាក់ថា ត្រីពីរ៉ាន់ញ៉ា មានមាឌតូច តែមានធ្មេញស្រួច រឹង ហើយស៊ីសាច់ជាអាហារ ដូច្នេះដាច់ខាតមិនត្រូវលែងត្រីប្រភេទនេះចូលក្នុងប្រភពទឹកធម្មជាតិឡើយ៕
អត្ថបទដោយ៖ សុធាវី
ចុចអានដើម្បីស្វែងយល់៖ ៥ចំណុចគួរឲ្យខ្លាច ពីត្រីស៊ីសាច់ជាអាហារ Piranha

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


