KPT+
សម្រង់ឃ្លាលើកទឹកចិត្តល្អៗពីកំពូលកីឡាករបាល់ទាត់ David Beckham
លោក David Beckham ជាអតីតកីឡាករបាល់ទាត់អាជីពរបស់ចក្រភពអង់គ្លេស។ ក្នុងកំឡុងពេលការលេងរបស់លោក បុរសរូបនេះបានក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់នៅពាសពេញពិភពលោកដោយសារតែភាពជោគជ័យផ្ទួនៗនៅឯក្លឹបល្បីៗនានា ក្នុងនាមជាកីឡាករខ្សែបម្រើម្នាក់។

តារាបាល់ទាត់ដ៏មានប្រជាប្រិយរូបនេះធ្លាប់លេងឲ្យក្រុមល្បីៗរួមមាន Manchester United ក្រុម Real Madrid ក្លឹប AC Milan ក្លឹប Paris Saint-Germain និងក្រុមបាល់ទាត់ LA Galaxy ។ល។ បច្ចុប្បន្នលោកជាម្ចាស់ក្លឹបបាល់ទាត់ Inter Miami ផងដែរ។
មិនត្រឹមតែជាកីឡាករឆ្នើមប៉ុណ្ណោះទេ លោក David Beckham ក៏ជាបុគ្គលដែលមានឥទ្ធិពលម្នាក់លើពិភពលោកក្នុងអាជីពរបស់ខ្លួន ចំណែកប្រយោគសម្ដីរបស់លោកមួយចំនួនត្រូវបានគេយកទៅប្រើដើម្បីជំរុញលើកទឹកចិត្តមនុស្សម្នា សម្រាប់ជាមេរៀនពិចារណាក្នុងការរស់នៅប្រចាំថ្ងៃ។

១. “នៅក្នុងអាជីពរបស់ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបានឈ្នះ ហើយមានរឿងជាច្រើនដែលខ្ញុំសម្រេចបាន ប៉ុន្តែសម្រាប់ខ្ញុំសមិទ្ធិផលធំបំផុតនោះគឺ កូនៗ និងគ្រួសារ។ តាមពិត ការធ្វើជាឪពុកល្អ និងស្វាមីល្អ គ្រាន់តែមានទំនាក់ទំនងល្អជាមួយគ្រួសារតាមដែលអាចធ្វើទៅបាន នោះជាប្រសើរហើយ”។
២. “ខ្ញុំតែងតែសំឡឹងមើលខ្លួនឯងជារឿយៗ ទោះដើរដល់ទីណាក៏ដោយ ហើយខ្ញុំនៅតែចង់កែលម្អខ្លួនឲ្យល្អជានិច្ច”។
៣. “ខ្ញុំចាត់ទុកការងាររបស់ខ្ញុំជាចំណង់ចំណូលចិត្ត នោះទើបវាជាអ្វីដែលខ្ញុំចូលចិត្តធ្វើមិននឿយណាយ”។
៤. “ខ្ញុំរមែងគោរពសាសនាទាំងអស់ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលមានជំនឿសាសនាណាមួយស៊ប់នោះទេ។ ទោះជាយ៉ាងនោះក្ដី ខ្ញុំព្យាយាមរស់នៅក្នុងផ្លូវត្រឹមត្រូវដោយគោរពអ្នកដទៃជានិច្ច។ ខ្ញុំមិនត្រូវបានគេដឹកនាំដោយផ្លូវសាសនាទាំងងងឹតងងុលឡើយ ប៉ុន្តែខ្ញុំជឿថា មានអ្វីមួយនៅកន្លែងដែលមនុស្សមើលមិនឃើញ ហើយចាំថែរក្សាយើង”។
៥. “គ្រប់ស្ថានការណ៍ទាំងអស់ សុទ្ធតែបានផ្លាស់ប្តូរខ្ញុំក្នុងនាមជាមនុស្សម្នាក់”។
៦. “ខ្ញុំជាមនុស្សខ្លាំង ខ្ញុំជាបង្គោលគ្រួសាររឹងមាំ ខ្ញុំជាប្តីរឹងមាំ និងជាឪពុកដ៏រឹងមាំផងដែរ”។

៧. “ការងារមួយរបស់បុរសគឺ ត្រូវគោរពស្ត្រី ប៉ុន្តែការងារមួយបស់ស្ត្រីគឺ ត្រូវផ្តល់តម្លៃឱ្យបុរសគោរព”។
៨. “ពេលវេលាតែមួយគត់ដែលមនុស្សអាចបាត់បង់ឱកាស គឺនៅពេលដែលគេឈប់ប្រើឱកាសនោះ”។
៩. “ខ្ញុំតែងតែជឿជាក់ថា ប្រសិនបើមនុស្សចង់ទទួលបានអ្វីដែលពិសេសនៅក្នុងជីវិតបុគ្គលនោះត្រូវតែធ្វើការហើយ ធ្វើការទៀត លុះត្រាតែសម្រេច”។
១០. “ខ្ញុំមិនដែលធ្វើអ្វីដោយអស់ពីចិត្តទេ។ ប៉ុន្តែខ្ញុំនឹងបន្តប្រឹងប្រែង និងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីទទួលបានជោគជ័យអ្វីដែលខ្ញុំបានធ្វើ” ។
១១. “អ្វីក៏ដោយដែលខ្ញុំធ្វើ ខ្ញុំចង់ធ្វើវាឲ្យល្អបំផុត”។
១២. “ការឧស្សាហ៍ព្យាយាម គឺជាគម្រូល្អបំផុតដែលមនុស្សចាស់អាចបង្ហាញដល់ក្មេងៗ” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ កំពូលទស្សនវិជ្ជាជនជាតិអាមេរិកដែលនាំឆ្ពោះទៅរកភាពជោគជ័យ
ចុចអាន៖ មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


