ជីវិតកម្សាន្ដ
កូនស្រីជិតដល់វ័យក្រមុំ របស់Beckham រងមតិយល់ឃើញចម្រុះ ពេលបង្ហាញខ្លួន
កាលពីដើមខែឧសភាកន្លងទៅនេះ អតីតកីឡាបាល់ទាល់ទាត់សញ្ជាតិអង់គ្លេសដ៏ល្បីល្បាញ លោក David Beckham បានប្រារព្ធខួបកំណើតរបស់គាត់នៅទីក្រុងឆ្នេរសមុទ្រ Miami ដ៏ពេញនិយមនៅសហរដ្ឋអាមេរិក។ ចូលរួមក្នុងពិធីជប់លៀងនេះ មានសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធជាច្រើននាក់ រួមទាំងកីឡាករបាល់ទាត់អាហ្សង់ទីន Messi ក៏បានមកចូលរួមអបអរសាទរផងដែរ។

ក្នុងឱកាសដ៏រីករាយនេះ កូនស្រីរបស់លោក Beckham គឺនាង Harper Beckham ដែលមានវ័យក្មេងជាងគេនៅក្នុងកម្មវិធីនោះ បានទទួលបានមតិចម្រុះដោយសារតែរូបរាង និងអាកប្បកិរិយាចាស់ទុំ បើធៀបនឹងវ័យត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ។ យោងតាមរូបភាពដែលបានចែករំលែក ក្មេងស្រីជំទង់រូបនេះ បានស្លៀករ៉ូប satin ពណ៌ខ្មៅ និងមូលសក់រួញវែងអន្លាយ។
ទោះបីយ៉ាងណា មនុស្សជាច្រើនបានសរសើរកូនស្រីរបស់ លោក Beckham ថាស្រស់ស្អាត ប៉ុន្តែក៏មានមតិអវិជ្ជមានជាច្រើនទាក់ទងនឹងភាពចាស់ជាងវ័យរបស់នាងថា ពួកគេមិនចង់ជឿថា នេះជាក្មេងស្រីអាយុ១៣ឆ្នាំឡើយ។ អ្នកខ្លះបានចោទសួរថា ហេតុអ្វីបានជាគ្រួសាររបស់ពួកគេ ទុកឲ្យកូនស្រីវ័យប៉ុណ្ណេះ ស្លៀកពាក់មិនសមនឹងអាយុរបស់នាង។ ការស្លៀកពាក់បែបនេះនាំឲ្យក្មេងអាយុទើបតែ១៣ឆ្នាំ មើលទៅចាស់ ហើយមុខមាត់ក៏ដូចបងប្អូនស្រីទាំងពីរ ដែលមានវ័យចាស់ជាងនាងថែមទៀតផង។
ជាមួយគ្នានេះ មានការកត់សម្គាល់ថា នាងតូចកើតក្នុងគ្រួសារអ្នកមាន និងត្រូវបានបង្ហាញខ្លួនក្នុងជីវិតប្រណីតតាំងពីវ័យក្មេងមកម៉្លេះ។ នោះហើយជាមូលហេតុដែលនាងតែងតែទទួលបានមតិចម្រុះពីអ្នកលេងអ៊ីនធឺណិត។ ជាងនេះទៅទៀត ការដែលគូស្នេហ៍ David-Victoria Beckham តែងតែថើបបបូរមាត់កូនស្រី ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ក៏បង្កជារឿងចម្រូងចម្រាសជាច្រើនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា កូនស្រីពៅត្រូវបានឪពុកម្តាយរបស់នាងចិញ្ចឹមយ៉ាងល្អ។ សមាជិកគ្រួសារ Beckham តែងតែស្រឡាញ់ និងការពារគ្នាទៅវិញទៅមក។ មនុស្សជាច្រើនក៏បានប្រៀបធៀបគ្រួសារ Beckham ជាមួយនឹងគ្រួសារតារាល្បីពីរផ្សេងទៀតគឺ Tom Cruise – Katie Holmes និងលោក Brad Pitt – Angelina Jolie ជាដើម។
David Beckham និងប្រពន្ធរបស់គាត់ក៏ជារឿយៗបង្រៀនកូនៗរបស់ពួកគេនូវរឿងសាមញ្ញៗ ចិញ្ចឹមបីបាច់មេត្តា និងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញពួកគេ។ ជាភ័ស្តុតាង នៅឆ្នាំ ២០១៨ Harper បានបង្រៀនភាសាអង់គ្លេសដល់កុមារដែលជួបការលំបាកនៅ Sumba។ នាងក៏ធ្វើការងារសប្បុរសធម៌ជាញឹកញាប់ជាមួយម្តាយនាងដែរ។
មិនតែប៉ុណ្ណោះ Harper ក៏មានបទពិសោធន៍ជាច្រើនជាមួយធម្មជាតិ និងសត្វផងដែរ។ នាងធ្លាប់ទៅសួនសត្វព្រៃដើម្បីមើលថែ និងសម្អាតទ្រុងសត្វជាមួយឪពុករបស់នាង។ ទោះជាអាយុក្មេងជាងគេឬថាមិនសមនឹងវ័យ ថែមទាំងធ្វើឲ្យមនុស្សជាច្រើនសើចចំអក ក៏ប៉ុន្តែចិត្តគំនិតកូនស្រីម្ចាស់ក្លឹបបាល់ទាត់ Inter Miami គឺស្មោះសរនិងចិត្តល្អ។ ជាពិសេស នាងតែងតែលេចមុខក្នុងកម្មវិធីជាច្រើនជាមួយឪពុកជារឿយៗ ដែលនេះបង្ហាញថាភាពស្និទ្ធស្នាលរវាងកូននិងឪពុក គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាអង់គ្លេស Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


