កីឡា
លោក Beckham ជឿថា Jim Ratcliffe នឹងអាចជួយឲ្យ Man Utd ខ្លាំងឡើងវិញ
លោក David Beckham ជឿជាក់លើលោក Sir Jim Ratcliffe ដែលអាចអាចកែប្រែក្លិប Manchester United ឲ្យត្រឡប់ទៅកម្រិតកំពូលវិញ ប៉ុន្តែវាត្រូវការពេលវេលា។

ក្លិប Manchester United មិនបានឈ្នះពាន Premier League ចាប់តាំងពីអតីតអ្នកចាត់ការ លោក Sir Alex Ferguson បានប្រកាសចូលនិវត្តន៍ក្នុងឆ្នាំ២០១៣។ ការមកដល់របស់លោក Sir Jim Ratcliffe ផ្លាស់ប្ដូររចនាសម្ព័ន្ធកីឡានៅកីឡដ្ឋាន Old Trafford ជាច្រើន ចាប់តាំងពីលោកបានក្លាយជាម្ចាស់ភាគហ៊ុនកាលពីខែកុម្ភៈ។
លោក David Beckham បាននិយាយថា ៖«ខ្ញុំពិតជាចូលចិត្ត Jim Ratcliffe។ ខ្ញុំបានជួបគាត់ពីរបីដងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ហើយខ្ញុំគិតថា គាត់ជាអ្នកគាំទ្ររបស់ក្លិប ហើយច្បាស់ណាស់គាត់ជាអ្នកជំនួញដ៏អស្ចារ្យម្នាក់»។

ក្លិប Manchester United រកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត៧លើកដំបូងគឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិប Manchester United ចាប់តាំងពីរដូវកាលឆ្នាំ ១៩៧៣-៧៤ ក្នុងក្របខណ្ឌ Premier League។ នោះក៏ជាពេលវេលាចុងក្រោយដែលពួកគេបានធ្លាក់ទៅលីគទី២។ Man Utd ជាក្រុមដំបូងគេដែលមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីទល់នឹងក្លិប Aston Villa នៅរដូវកាលនេះ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


