កីឡា
ឆ្អែតឆ្អន់នឹងទីលានបាល់ទាត់ David Beckham ងាកមកប្រើជីវិតសាមញ្ញ លើទឹកដីកំណើត
បន្ទាប់ពីឃ្លាតឆ្ងាយពីទីលានជាងមួយទស្សវត្សរ៍មក អតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham នៅតែធ្វើឲ្យអ្នកគាំទ្ររំភើប ជាមួយនឹងរូបភាពសួនច្បាររបស់គាត់។ ឥឡូវនេះលោកបានក្លាយជាកសិករពេញលេញ ក្នុងការដាំបន្លែ និងចិញ្ចឹមមាន់លើទឹកដីកំណើតខ្លួនយ៉ាងសាមញ្ញបំផុត។
ខុសពីជីវិតដ៏ប្រណិតរបស់គាត់ ពេលនេះអ្នកគាំទ្រស្គាល់ David Beckham ជាមួយនឹងរូបភាពសាមញ្ញ និងប្លែកពីគេឯង។ លោកបានងាកមកកសាងជីវិតថ្មី ដែលពោរពេញដោយថាមពល និងជិតស្និទ្ធនឹងធម្មជាតិ។ នៅលើកសិដ្ឋានដែលមានតម្លៃ ១២លានផោន នៅ Cotswolds អតីតកីឡាករបានលះបង់ភាពរុងរឿងនៃអាជីពរបស់គាត់ ដើម្បីរីករាយនឹងជីវិតដ៏សុខសាន្ត ជាមួយនឹងការងារកសិដ្ឋានពីដាំបន្លែរហូតដល់ការចិញ្ចឹមមាន់។

កីឡាករដ៏ល្បីម្នាក់ ដែលធ្លាប់បានធ្វើឲ្យពិភពបាល់ទាត់ពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងការឆ្លងកាត់ដ៏ប៉ិនប្រសប់របស់គាត់ និងសមត្ថភាពរកលុយដ៏ច្រើនក្រាស់កក្រែល។ កាលពីប៉ុន្មានឆ្នាំមុន គេប៉ាន់ស្មានថា ខ្សែប្រយុទ្ធដ៏ល្បីរបស់អង់គ្លេសរូបនេះមានទ្រព្យសម្បត្តិរហូតដល់ទៅ ៤៥០ លានដុល្លារ។ មិនត្រឹមប៉ុណ្ណឹងទេ គ្រួសារលោកក៏មានទ្រព្យសម្បត្តិជាច្រើនដែលមានតម្លៃរាប់លានដុល្លារផងដែរ ចាប់ពីផ្ទះជួលនៅ Miami វីឡានៅទីក្រុងឡុងដ៍ រហូតដល់ផ្ទះនៅឌូបៃ។
កសិដ្ឋាន Cotswolds របស់ Beckham គឺជាអចលនទ្រព្យដ៏ធំមួយដែលស្ថិតនៅចំកណ្តាលទេសភាពធម្មជាតិដ៏សម្បូរបែប។ ជាមួយនឹងតម្លៃរាប់លានដុល្លារ នេះមិនត្រឹមតែជាផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងមួយដែល Beckham អាចទទួលយកចំណង់ចំណូលចិត្តផ្នែកថែសួនរបស់គាត់ផងដែរ។ ជាពិសេស បរិវេណធំទូលាយ រួមមានតំបន់លំនៅដ្ឋានដ៏ប្រណិត និងត្រូវបានរៀបចំជាតំបន់សម្រាប់ដាំបន្លែ និងចិញ្ចឹមសត្វបក្សី។
លើសពីនេះ កីឡាករវ័យចាស់ក៏ជាម្ចាស់វីឡាទំនើបតម្លៃរហូតដល់ ៤០លានដុល្លារអាមេរិក នៅក្នុងតំបន់សម្បូរបែបក្នុងទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ប៉ុន្តែកន្លែងដែលគាត់ចូលចិត្តជាងគេគឺអចលនទ្រព្យនៅ Cotswolds ។ នៅទីនេះ លោកអាចចិញ្ចឹមត្រី និងដាំបន្លែបានយ៉ាងងាយស្រួល ហើយជាពិសេសនោះ លោកក៏អាចធ្វើនូវអ្វីដែលខ្លួនពុំធ្លាប់បានធ្វើពីមុនមកដែរ។
ដោយឡែក យោងតាម People ធ្លាប់បានចេញផ្សាយកាលពីឆ្នាំ ២០១៦ ថា David និង Victoria បានវិនិយោគនូវទំហំទឹកប្រាក់ ៧.៥ លានដុល្លារនៅក្នុងកសិដ្ឋានមួយនៅ Cotswolds ។ គាត់ និងភរិយាបានជួលស្ថាបត្យករដើម្បីប្រែក្លាយវាទៅជាវីឡារមណីយដ្ឋាន និងកន្លែងធម្មតាសម្រាប់គ្រួសារតារាល្បីៗថែមទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើមានអ្វីពិសេសបានជា Beckham ទិញវីឡាតម្លៃ៧២លានដុល្លារ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


