Connect with us

KPT+

ខេត្តទេសចរណ៍ ៣ ជាប់ប្រទេសក្បែរខាង ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្ត នារដូវធ្លាក់ខ្យល់នេះ

បានផុស

នៅ

ដំណើរកម្សាន្តទៅកាន់តំបន់សមុទ្រ និងភ្នំ ជារឿងទូទៅហើយ សម្រាប់អ្នកទេសចរនៅកម្ពុជា ហើយជម្រើសទី១ របស់អ្នកទេសចរ ភាគច្រើនជាខេត្តជាប់មាត់សមុទ្រ ក៏ព្រោះតែជាតំបន់ឆ្នេរ មានរលកបោកបក់ស្រស់ស្អាត និងអំណោយផលបំផុតសម្រាប់ការកម្សាន្តស្ទូចសត្វសមុទ្រ និងអាចងូតទឹកកម្សាន្តបាន។

ប៉ុន្តែកម្ពុជានៅមានខេត្តទេសចរណ៍ជាច្រើនផ្សេងទៀត ដែលជាឋានសួគ៌លើដី ស្រស់ស្អាត និងស័ក្តិសមបំផុត សម្រាប់ដំណើរកម្សាន្តក្នុងអំឡុងខែរងារនេះ។ ដូចនេះ កម្ពុជាថ្មី សូមណែនាំខេត្តទេសចរណ៍ ៣ ដែលជាតំបន់រមណីយដ្ឋាន ជាយដែន កម្ពុជា ដ៏ស្រស់ស្អាតបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តំបន់ទេសចរណ៍ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ជាខេត្តជាប់នឹងព្រំប្រទល់ប្រទេសឡាវ និងមានព្រំប្រទល់ជាប់ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ខេត្តព្រះវិហារ និងកំពង់ធំ។ ខេត្តទេសចរណ៍នេះ មានតំបន់ទាក់ទាញជាច្រើនកន្លែង រួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ; តំបន់ទេសចរណ៍រ៉ាមសា; សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន; សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ រមណីយដ្ឋានបក្សីមេគង្គ; ស្ទឹងត្រែងរីសត រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល ដែលសុទ្ធសឹង ជាតំបន់ល្បីៗប្រចាំខេត្តនេះ។

ភាពល្បីល្បាញនៃខេត្តនេះ គឺត្រីធម្មជាតិ ដោយសារតែស្ទឹងត្រែង ជាខេត្តដែលមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ។

ទឹកជ្រោះព្រះនិមិត្ត

២. ខេត្តរតនគីរី
រតនគីរី មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ និងវៀតណាម។ ខេត្តទេសចរណ៍មួយនេះ ពោពេញដោយរមណីយដ្ឋាន ធម្មជាតិ ពិសេសជាទឹកដីដែលសម្បូរដោយជនជាតិភាគតិចរស់នៅ។ តំបន់ទាក់ទាញបំផុតរបស់ខេត្តនេះ រួមមាន​ រមណីយ​ដ្ឋាន​​ឥសី​បតមៈ (ភ្នំ​ស្វាយ); រមណីយ​ដ្ឋាន​ធម្ម​ជាតិ​បឹង​យក្ស​ឡោម; ​ទឹក​ជ្រោះ​កាចាញ​; ​ទឹក​ជ្រោះ​​​​កាទៀង​; ​​ទឹកជ្រោះ​​អូរ​ស៊ិន​លែរ៍; បឹង​​លំកុដ; រមណីយ​ដ្ឋាន​​​ទឹក​ជួរ​តាតៃ; រមណីយ​ដ្ឋាន​វាល​ថ្ម​រំផ្លង់; ឧទ្យាន​ជាតិ​វីរ​ជ័យ និងជំរកសត្វព្រៃ​​លំផាត់ជាដើម។

៣. ខេត្តក្រចេះ
ខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ជាខេត្តដែលបន្ស់លទុកនូវសិល្បៈសំណង់បុរាណ នាសម័យបារាំង ច្រើន ហើយក៏ជាដែនដីនៃអេកូធម្មជាតិ ពោរពេញដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ តំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្តនេះ អន្លង់ផ្សោតកាំពី តំបន់ប្រវត្តិសាស្ត្រ; “ព្រះវិហារសសរ១០០”; កោះទ្រង់; កោះសាមសិបជាដើម។ មួយវិញទៀត ក្រចេះ ជាដែនដីល្បីល្បាញនៃនំក្រឡានដ៏ឈ្ងុយឆ្ងាញ់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម