KPT+
ពេលណាអស់សង្ឃឹម ចូរទន្ទេញឃ្លាទាំងនេះដើម្បីបន្តដំណើរជីវិតទៅមុខទៀត
យើងបានដឹងគ្រប់គ្នាហើយថា មនុស្សម្នាក់ៗមិនមែនកើតមកសុទ្ធតែអាចសប្បាយរហូតនោះទេ ដោយមានពេលណាខ្លះបានជួបរឿងពិបាកចិត្តចៀសមិនរួចឡើយ។
ក្ដីសុខ និងក្ដីទុក្ខរមែងដើរទន្ទឹមគ្នា។ ប៉ុន្តែជួនកាលនោះ ភាពទុក្ខសោកហាក់កើតមានច្រើនជាងភាពរីករាយ រហូតដល់ពេលខ្លះ យើងស្ទើរតែគ្មានកម្លាំងអ្វីនឹងតទល់ជាមួយក្ដីអស់សង្ឃឹមក្នុងខ្លួនទាល់តែសោះ។

យ៉ាងណាមិញ ប្រសិនបើពេលនោះមកដល់ យើងត្រូវចងចាំជានិច្ចនូវពាក្យប៉ុន្មានឃ្លានេះ ដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យរឹងមាំជានិច្ច។
១. ការឈឺចាប់គឺជាផ្នែកមួយនៃភាពចម្រើនទៅមុខ។
២. អ្វីៗទាំងអស់នៅក្នុងជីវិតសុទ្ធតែបណ្តោះអាសន្នទាំងអស់ សូម្បីបញ្ហាក៏មិនអចិន្ត្រៃយ៍ដែរ។
៣. ការបារម្ភនិងការរអ៊ូរទាំមិនអាចផ្លាស់ប្តូរអ្វីបានទេ។
៤. ស្លាកស្នាមរបួសគឺជានិមិត្តរូបនៃភាពខ្លាំងរបស់មនុស្ស។
៥. រាល់ការលំបាកនីមួយៗសុទ្ធតែជាជំហានឆ្ពោះទៅរកភាពល្អប្រសើរ។
៦. ការគិតអវិជ្ជមានរបស់អ្នកដទៃចំពោះយើងមិនមែនជាបញ្ហារបស់យើងទេ។
៧. អ្វីដែលត្រូវតែកើតឡើង បើចង់ឃាត់ឃាំងក៏មិនកើតដែរ។
៨. រឿងល្អបំផុតដែលយើងអាចធ្វើបាន គឺបន្តដំណើរទៅមុខទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Elite Daily
ចុចអាន៖ លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


