KPT+
ស្នេហាដើរដល់ផ្លូវទាល់ហើយបើមានសញ្ញាទាំងនេះ
ស្រឡាញ់គ្នាសុខៗ គេចាប់ផ្ដើមប្លែក វាជាសញ្ញាមិនល្អប៉ុន្មានទេសម្រាប់ស្នេហារវាងយើងនឹងគេ។ យ៉ាងណាពេលខ្លះយើងនៅតែមិនច្បាស់ក្នុងចិត្តពីទំនាក់ទំនងនោះនៅឡើយ ដូច្នេះអាចយកសញ្ញា ៤ យ៉ាងនេះមកវាស់ដើម្បីឲ្យដឹងថាគេអស់ចិត្តនឹងយើងឬអត់?
គេផ្លាស់ប្តូរទម្លាប់ផ្ញើសារ

មនុស្សដែលធ្លាប់តែផ្ញើសារវែងៗរកគ្នារាល់ថ្ងៃ ក៏ប្ដូរមកឆ្លើយដោយពាក្យពីរបីម៉ាត់ ឬពេលខ្លះទុកសារចោលមិនខ្ចីឆ្លើយនឹងយើង នោះជាសញ្ញាប្រាប់ថាអារម្មណ៍របស់គេចំពោះយើងកំពុងថមថយ គេធុញទ្រាន់ ហើយកំពុងចង់សុំបញ្ចប់ទំនាក់ទំនងមួយនេះ។
គេមិនសួរនាំច្រើនពីយើង

មនុស្សដែលនឹកដល់យើង គិតគូរដល់យើង គេពិតជាចង់ដឹងសកម្មភាពប្រចាំថ្ងៃរបស់យើង។ គេចាប់អារម្មណ៍ចំពោះគំនិត អារម្មណ៍ប្រចាំថ្ងៃ និងចង់ស្តាប់ពីអ្វីដែលកំពុងកើតឡើងចំពោះយើង។ ផ្ទុយទៅវិញ បើគេមិនសួរនាំពីសុខទុក្ខយើង ច្បាស់ណាស់ថាគេគ្មានសល់មនោសញ្ចេតនាអ្វីជាមួយយើងទៀតទេ ព្រោះមនុស្សស្រឡាញ់គ្នារមែងបារម្ភនិងចង់ដឹងសុខទុក្ខគ្នា។
គេដោះសារថារវល់ជានិច្ច

គេរវល់ជានិច្ច មិនអាចរកពេលវេលាសម្រាប់យើងសូម្បីមួយអាទិត្យម្ដង ច្បាស់ជាគេមិនចង់ជួបយើងឡើយ។ មនុស្សស្រឡាញ់គ្នាចង់ជួបគ្នា ចង់នៅក្បែរគ្នាមិនចេះនឿយណាយទេ ប៉ុន្តែគេបែរជាគ្មានពេលជួបយើងបន្តិចសោះ តើនេះមិនមែនបញ្ជាក់ថាគេឈប់ស្រឡាញ់យើងទៀតមែន?
គេធ្វើដូចមិនស្គាល់យើងនៅទីសាធារណៈ

មានទេ មនុស្សស្រឡាញ់គ្នា បែរធ្វើមិនស្គាល់ពេលជួបចៃដន្យនៅខាងក្រៅ? ប្រសិនបើ បានជួបគេនៅខាងក្រៅដោយគ្មានការព្រាងទុក គេស្រាប់តែមានការភ្ញាក់ផ្អើល ហើយគេចមុខចេញនោះ មិនចាំបាច់សួរគេទេថា នៅស្រឡាញ់គ្នាឬអត់? ចម្លើយយើងដឹងខ្លួនឯងហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ
ចុចអាន៖ ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


