KPT+
ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ
មនុស្សល្អឬមិនល្អ ពិបាកមើលដឹងពេលដំបូងៗណាស់ តែការពិតទៅ ក៏មិនអាចលាក់ជិតបានរហូតដែរ។ ដូចគ្នានេះ គូជីវិតខ្លះហាក់ទទួលបានភាពផ្អែមល្ហែមនាគ្រាដើមស្នេហ៍ តែយូរទៅក៏ជូចត់ ព្រោះគូស្នេហ៍បញ្ចេញចរិតពិតដែលមិនអាចទទួលយកបាន។ ទោះយ៉ាងណា មនុស្សល្អនៅតែមានច្រើនណាស់លើលោកនេះ ហើយបើបានជួបប្រសព្វរៀបការជាមួយមនុស្សដែលមានទង្វើប៉ុន្មាននេះ នោះមានន័យថា អ្នកបានជួបមនុស្សត្រឹមត្រូវពិតប្រាកដ។
ផ្ដល់សុភមង្គល និងការគាំទ្រខាងអារម្មណ៍

ទោះបីជីវិតប្តីឬប្រពន្ធមិនអាចមានពេលសប្បាយគ្រប់វេលាក៏ដោយ ប៉ុន្តែនៅក្បែរមនុស្សម្នាក់ដែលអាចនាំមកនូវភាពរីករាយច្រើនជាងទុក្ខព្រួយ នោះហៅថា សុភមង្គលហើយ។ អ្នកនឹងដឹងថា ខ្លួនកំពុងរៀបការជាមួយមនុស្សត្រឹមត្រូវ ដោយពេលនៅជាមួយគេ អ្នកទទួលបានការគាំទ្រផ្នែកអារម្មណ៍និងលើកទឹកចិត្ត។ គូស្នេហ៍តែងតែចង់ឲ្យអ្នកមានសុខភាពផ្លូវចិត្តរឹងមាំ ហើយពេលនៅជាមួយគេអ្នករមែងមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមានសុវត្ថិភាពជានិច្ច។ គេជាមនុស្សសុទិដ្ឋិនិយម គិតវែងឆ្ងាយ ស្ងប់ស្ងាត់មិនកម្រោល និងមិនអាត្មានិយមចំពោះអ្នកនិងមនុស្សជុំវិញខ្លួនឡើយ។
ផ្ដល់ការស្រឡាញ់ និងសេចក្ដីសុខផ្លូវភេទ

រៀបការជាមួយមនុស្សត្រឹមត្រូវឬអត់ សម្គាល់បានលើសកម្មភាពដែលគេមានចំពោះអ្នក មិនមែនអះអាងត្រឹមតែមាត់ទេ។ អត្ថន័យនៃក្ដីស្រឡាញ់សម្ដែងចេញតាមទង្វើ ដោយគេដឹងថា ពេលណាអ្នកនឿយហត់ ចាំថ្ងៃកំណើត ចង់ចំណាយពេលជាមួយអ្នក ស្តាប់អ្នកនិយាយ បង្ហាញការគោរព អត់ធ្មត់ពេលអ្នកមិនយល់ ផ្ដល់ស្នាមថើបលាគ្នាពេលទៅឆ្ងាយ និងឱបអ្នកដោយភាពកក់ក្ដៅចេញពីចិត្ត។
ក្រៅពីនោះ ចំណងអាពាហ៍ពិពាហ៍គ្រប់គូ សុទ្ធតែត្រូវការការរួមភេទដើម្បីសេចក្ដីសុខ។ ស្វាមីភរិយាដែលល្អ គឺអាចបំពេញសេចក្ដីត្រូវការផ្លូវភេទរបស់គ្នា និងមិនបង្ខំដៃគូឲ្យបម្រើតែខ្លួនឯងនោះទេ។
ផ្ដល់តម្លៃ និងមានគោលដៅរួមគ្នា

នៅជាមួយមនុស្សត្រឹមត្រូវតែងតែមានអារម្មណ៍កក់ក្ដៅ មិនធុញទ្រាន់ ហើយរាល់ការសន្ទនានឹងទទួលអារម្មណ៍ស្និទ្ធស្នាល ព្រោះការសម្ដែងចេញរបស់គេពោរពេញដោយដោយក្ដីបារម្ភនិងសុទ្ធតែចិត្ត។ គេរមែងលើកទឹកចិត្តអ្នកឱ្យធ្វើការសម្រេចចិត្ត លើកទឹកចិត្តឲ្យថែសុខភាពដោយបរិភោគអាហារល្អៗ និងហាត់ប្រាណ។ មនុស្សត្រឹមត្រូវពិតមែន គឺមានឆន្ទៈក្នុងការទទួលខុសត្រូវលើជីវិតគ្រួសាររួមគ្នា ចង់មានកូនចៅជាមួយគ្នា មានផ្ទះនៅសមរម្យ និងចង់ចាស់ទៅជាមួយគ្នា។ ស្រឡាញ់គ្នាជាមួយមនុស្សបែបនេះ មិនមែនមានន័យថា គ្មានការលំបាក ឬអ្នកទាំងពីរគ្មានភាពខុសគ្នានោះទេ ប៉ុន្តែគូស្នេហ៍ទាំងទ្វេរួមគ្នាដោះស្រាយបញ្ហាទាំងឡាយ និងអាចបន្តកាន់គ្នាទៅមុខ។
ផ្ដល់ការទុកចិត្ត និងភាពស្មោះត្រង់

គូស្នេហ៍ល្អ នឹងផ្ដល់ការជឿជាក់ ដោយមិនតាមដានការហៅទូរសព្ទ ការប្រើប្រាស់កុំព្យូទ័រ ឬទាមទារលេខកូដគណនីបណ្ដាញសង្គមណាមួយដែរ។ ប្ដីប្រពន្ធត្រឹមត្រូវ មិនព្យាយាមញែកដៃគូចេញពីគ្រួសារនិងមិត្តភក្តិឡើយ។ គេនឹងមិនព្យាយាមគ្រប់គ្រងជីវិតអ្នកទេ តែនឹងចង់ចែករំលែកជីវិតជាមួយគ្នាវិញ។ ជារឿយៗគេសួរពីតម្រូវការរបស់អ្នក បើអ្នកចង់មានពេលនៅតែម្នាក់ឯង ឬមានកន្លែងផ្ទាល់ខ្លួន គេក៏ទុកចន្លោះឲ្យអ្នក។ គេក៏មិនឈ្លបយកការណ៍លើអ្នក ហើយរឹតតែគ្មានកូនចិត្តលួចក្បត់ម្ដងណាឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the Spruce
ចុចអាន៖ ស្នេហាបែបចាស់ទុំខុសពីស្នេហាបែបក្មេងៗយ៉ាងម៉េចខ្លះ?
ចុចអាន៖ រឿងគួរឱ្យអស់សំណើចដែលនារីៗចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


