ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?

បានផុស

នៅ

ក្នុងសង្គមខ្មែរ និងប្រទេសអាស៊ានភាគច្រើននារីៗសម្រេចចិត្តទទួលយកបុរសវ័យច្រើនជាងខ្លួនមកធ្វើជាគូអនាគត។ បុរសខ្លះយកប្រពន្ធអាយុតិចជាងដល់ទៅមួយជួរក៏មិនអី ប៉ុន្តែបើស្រីៗវិញកម្រមានណាស់យកប្តីក្មេងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមនេះជាមូលហេតុដែលមនុស្សស្រីមិនចូលចិត្តយកដៃគូជីវិតក្មេងជាងខ្លួន៖

ភាពចាស់ទុំ៖ ទោះបីមនុស្សស្រីពូកែយ៉ាងណា នាងនៅតែត្រូវការមនុស្សប្រុសម្នាក់ដែលរឹងមាំសម្រាប់ឲ្យនាងពឹងពាក់បាន។ មនុស្សស្រីយល់ថា បុរសវ័យក្មេងអាចមានមានអត្តចរិតក្មេង ពោលគឺមានចរិតឆេវឆាវ និងមិនសូវចេះគិតគូបានហ្មត់ចត់។ ដូច្នេះនាងត្រូវការមនុស្សប្រុសម្នាក់ដែលអាចមើលថែនាងបាន មិនមែនអ្នកដែលនាងត្រូវចាំមើលថែដូចកូននោះទេ។

ភ្នែកញាតិ៖ ដូចដែលយើងធ្លាប់ដឹង សង្គមខ្មែរធ្វើអ្វីក៏ដោយតែងតែខ្លាចញាតិជិតខាង និយាយពីមាត់មួយទៅមាត់មួយណាស់។ ម្យ៉ាងខ្មែរយើងមិនទម្លាប់ឲ្យកូនស្រីយកស្វាមីអាយុប្អូនទេ ព្រោះយល់ថារាសីដាក់ ហើយនេះក៏ជាមូលហេតុមួយដែលមនុស្សស្រីពិបាកនឹងយកមនុស្សប្រុសអាយុប្អូនមកធ្វើជាប្តី។ មនុស្សស្រីគិតពីកិត្តិយសណាស់ នាងតែងតែខ្លាចញាតិរិះគន់មើលមកមិនទំនង ដែលយកគូមិនសក្តិសមនឹងវ័យ។

Lùm xùm tình cảm vừa dứt, nữ hoàng cổ trang phim Thái Bella Ranee phóng  ngay đi cặp kè trai trẻ? - Hậu trường phim - Việt Giải Trí

រូបសម្រស់៖ មនុស្សស្រីយល់ថា នៅពេលដែលមានស្វាមីអាយុតិចជាង ពេលដែលបណ្តើរគ្នាទៅណាមកណាម្ដងៗ ហាក់ដូចជាមិនសម ព្រោះមើលមកខ្លួនឯងដូចជាបងស្រីបណ្តើរប្អូនប្រុសអ៊ីចឹង។ មួយទៀតសោត សម្រស់មនុស្សស្រីងាយនឹងចាស់ជាងមនុស្សប្រុស ពិសេសក្រោយសម្រាលកូននាងកាន់តែបាក់សម្ផស្សទ្វេរដង។ ដូចនេះ ការយកសា្វមីអាយុច្រើនជាង នាំឲ្យអ្នកទាំងពីរចាស់ទៅព្រមគ្នា។

ទំនុកចិត្ត៖ ស្រីៗមួយចំនួនធំមិនហ៊ានយកស្វាមីក្មេងជាង ព្រោះនាងខ្លាចថ្ងៃណាមួយបុរសម្នាក់ដែលធ្លាប់តែសន្យាថានៅជាមួយគ្នា ប្រែជាបែកចិត្តទៅរកស្រីក្មេងជាងនាង។ នាងមិនទុកចិត្តមនុស្សប្រុសក្មេងថាអាចព្រមរស់នៅជាមួយប្រពន្ធរបស់ខ្លួនដែលមានសម្រស់កាន់តែប្រែទៅនោះណាស់៕

អត្ថបទ៖ សន្យា

ចុចអាន៖ រឿងគួរឱ្យអស់សំណើច​ដែលនារីៗចូលចិត្ត​​ប្រៀបធៀប​ខ្លួន​ឯងទៅ​នឹង​អ្នកដទៃ

ចុចអាន៖ ចំណងអាពាហ៍ពិពាហ៍​ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៤ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៥ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services