រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្ត​រងគ្រោះធ្ងន់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្ត​រងគ្រោះធ្ងន់

បានផុស

នៅ

ធម្មតាមនុស្សម្នាក់ៗរមែងមានអតីតកាលចៀសពុំរួច។ អតីកាលល្អផ្ដល់ការចងចាំល្អ  រីឯអតីតកាលមិនល្អតែងផ្ដល់ការចងចាំដែលឈឺចាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឈឺចាប់​ដែល​ដក់​ជាប់​ក្នុង​បេះដូង​ជារឿយៗ​តែងតែ​រារាំង​មិន​ឱ្យយើងធ្វើ​អ្វី​ឲ្យរលូនឡើយ។ ប្រាកដ​ណាស់​ពេល​ដែល​យើង​ខូចចិត្ត​បែកបាក់​ស្នេហា យើងច្បាស់​ជា​លឺ​ពាក្យ​ទាំងអស់នេះ ឬ​ពាក្យ​ស្រដៀង​នេះ​ជាមិនខាន​។ ទោះយ៉ាងណា ការបែកបាក់​ចំណង​ស្នេហ៍ ឬ​សម្ព័ន្ធភាព​គឺជា​រឿង​ទូទៅ​ទៅហើយ​។

Sau 'Friend zone', bộ đôi Baifern - Nine tiếp tục thành đôi trong dự án  phim mới siêu hot

ស្នេហាចាប់ផ្ដើមប្រេះឆា នៅពេល​យើង​ទាំង​ពីរ​​ជួប​នូវ​ស្ថានភាព​មួយចំនួន និង​ចាប់ផ្តើម​យល់​ថា​រឿងរ៉ាវ​ខ្លះ​គឺ​មិន​បាន​ដូច​អ្វីដែលបាន​ព្រាងទុក​ឡើយ ហើយ​ពួកយើង​ក៏​សម្រេចចិត្ត​បញ្ចប់វាទៅ​។​

​កន្លង​ទៅ​ជា​ច្រើន​ថ្ងៃ សប្តាហ៍ រហូត​ពេលខ្លះ​មាន​ដល់​ទៅ​រាប់​ខែឆ្នាំ យើង​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ថានឹកនាផុស​ឡើង​ក្នុង​ខួរក្បាល​។ ​

តើយើងគួរតែបណ្ដោយឲ្យអារម្មណ៍នៅតែបែបបនេះរហូតឬយ៉ាងណា? ចុះបើមិនគួរបន្ត តើត្រូវធ្វើបែបណា ទើបល្អ?

បញ្ចប់​ជម្លោះ​ក្នុង​ចិត្ត​

​ពេល​នេះ​យើង​ត្រូវ​រៀន​ពី​ការបញ្ចប់​ជម្លោះ​ក្នុង​ចិត្ត ដោយមិន​ត្រូវ​បដិសេធ​អារម្មណ៍​ខ្លួនឯង​ឡើយ ព្រោះ​ការបដិសេធ​ថា​មិន​បាន​មាន​អារម្មណ៍​ឈឺចាប់​វា​គ្មាន​ប្រយោជន៍​អ្វី​ចំពោះ​យើង​ឡើយ​។ ​ត្រូវ​ទទួលស្គាល់​អារម្មណ៍​ខ្លួនឯង ហើយ​និយាយ​រឿង​នេះ​ជាមួយ​មិត្ត​ជិតស្និទ្ធ និង​ក្រុមគ្រួសារ​។ និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​ពួកគេ ស្វែងរក​អ្នក​លើក​ទឹកចិត្ត និង​រ៉ាយរ៉ាប់​រឿងរ៉ាវ​លាក់ទុក​ក្នុង​ចិត្ត​ទាំង​អម្បាលម៉ាន​ចេញ​មក​ឱ្យ​អស់​។ បញ្ចេញ​អារម្មណ៍​ចេញ​មក​ខាងក្រៅ​មិន​ថា​ជា​កំហឹង ការឈឺចាប់ ទុក្ខសោក​ល្វីង​ជូរ​ចត់ និង​ការបាត់បង់​ឡើយ​។ នៅពេល​ដែល​​ធ្វើ​បែប​នេះ យើង​នឹង​ចាប់ផ្តើម​យល់​ពី​សារសំខាន់​នៃ​ការទទួលស្គាល់​អារម្មណ៍​ ហើយ​នឹង​អាច​អធ្យាស្រ័យ​ដល់​គូស្នេហ៍​ចាស់​របស់​យើង ក៏ដូចជា​ខ្លួនឯង​នូវ​រាល់​ទង្វើ​ដែល​យើង​ទាំង​ពីរ​បាន​ឆ្លងកាត់​។​

​​បំភ្លេច​អារម្មណ៍​ធ្លាប់ជួប​

ក្រោយបញ្ចប់ជម្លោះក្នុងចិត្តហើយ យើងត្រូវ​បញ្ចេញ​អារម្មណ៍​ស្មុគស្មាញ និង​ច្របូកច្របល់​ បណ្តេញ​អារម្មណ៍​ដែល​មាន​ចំពោះ​គូស្នេហ៍​ចាស់​ទៅ​ឱ្យ​ឆ្ងាយ​ដែលត្រូវប្រាកដថា ​អារម្មណ៍​ទាំងនេះ​នឹង​គ្មាន​ថ្ងៃ​ត្រលប់​មកវិញ​បាន​ទៀតឡើយ។

​នៅពេល​ដែល​បានរៀបរាប់ ឬ​ប្រាប់​នរណា​ម្នាក់​ពី​អារម្មណ៍​របស់​ខ្លួន យើង​ត្រូវ​តែ​ធ្វើយ៉ាងណា​គិតថា ​នេះ​ជា​អ្វី​ដែល​អ្នក​បាន​ឆ្លងកាត់ ហើយ​រឿង​នេះ​ត្រូវបាន​បញ្ចប់​ហើយ​។ ​មិន​ត្រូវ​និយាយ​ដដែលៗ​ទៀតទេ ពោល​គី​មិន​ត្រូវ​ឆ្កឹះ​ដំបៅ​ចាស់​ឡើងវិញ​ឡើយ​។ ទុកពេល​ឱ្យ​ដំបៅ​នេះ​ជាសះស្បើយ លុបបំបាត់​គំនិត​ស្រមើស្រមៃ​ទាំងឡាយ​ ហើយបង្កើតរ​បាំង​មួយ​ដែល​ការពារ​យើង​មិន​ឱ្យ​រំឭក​ទៅ​ដល់​អនុស្សាវរីយ៍​ពី​អតីតកាល​បានតទៀត​។​

​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួល​យក​ឱកាស​ថ្មីៗ​។ មនុស្ស​មួយចំនួន​ពេល​ដែល​បាត់បង់​នរណាម្នាក់ ឬ​បែកបាក់​ស្នេហា​តែងតែ​គិត​ថា​ខ្លួន​នឹង​នៅ​ឯកា​អស់​មួយ​ជីវិត​ដោយ​មិន​ជួប​ស្នេហា​ថ្មី​ឡើយ​។ វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​តែងតែ​គិតបែបនេះ តែ​ការ​គិតបែបនេះ​អាច​បំផ្លាញ​ខ្លួនឯងបាន​ ព្រោះ​ថា​ទៅ​ថ្ងៃមុខ​អ្នក​នឹងមាន​សុភមង្គល ជួប​ស្នេហា​ថ្មី​ម្តងទៀត ប៉ុន្តែ​មុន​នឹង​ទទួល​បាន​អ្វី​ទាំងនេះ លុះត្រាតែ​យើងចេះ​ក្តោប​ក្តាប់​ឱកាស​ថ្មីៗ​ដោយ​ខ្លួនឯង​។

​ដើម្បី​អាច​បំភ្លេច​ស្នេហា​ចាស់​បាន គួរតែសាកល្បង​អ្វីដែល​ថ្មី​ ស្វែងរក​ចំណង់​ចំណូលចិត្ត​ថ្មីៗ រាប់អាន​មិត្ត​ភក្តិ​ថ្មីៗ ធ្វើការ​ណាត់​ជួប​អន​ឡា​ញ ឬ​ក៏​ដាក់​គោលដៅ​ហាត់ប្រាណជាដើម។ ​អ្វី​ដែល​សំខាន់បំផុត ​ត្រូវ​ចាំ​ថា ​នៅ​លើ​ផែនដី​នេះ​មិនមែន​មាន​តែ​គេ​ម្នាក់​នោះ​សម្រាប់​យើង​ឡើយ នៅ​មាន​មនុស្ស​ល្អ​ជាច្រើន​ដែល​យើង​គួរតែ​ស្គាល់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត

ចុចអាន៖ មូលហេតុ​សំខាន់​ ៣ ដែលមនុស្ស​តែង​បង្ហាញ​អារម្មណ៍​ប្រចណ្ឌហួសហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services