បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត – Kampuchea Thmey Daily
Connect with us

KPT+

បើស្នេហាមិនល្អ កុំសោកស្តាយ​ព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត

Published

on

ទោះបីជានៅសល់បុរសតែម្នាក់នៅលើលោកក៏ដោយ ព្រមលះបង់គេឲ្យនារីម្នាក់ទៀតចុះ បើគេនោះចិត្តចង្អៀតចង្អល់ ចរិតព្រាននារី រឿងច្រើន គំរិះ រញ៉េរញ៉ៃ សុទ្ធតែប្រភេទបុរសដែលគួរព្រលែងចោល។

មនុស្សប្រុសគ្មានភាពស្មោះត្រង់ ឆ្កួតអំណាច ចូលចិត្តបង្ខិតបង្ខំ បញ្ជាគ្រប់រឿង ស្រឡាញ់ឃើញតែខ្លួនប្រាណ យើងមិនចាំបាច់ខាំមាត់សង្កត់ចិត្តទទួលគេទៀតឡើយ។

មនុស្សប្រុសប្រភេទទាំងនេះ វាហួសនឹងការស៊ូទ្រាំ គួរតែបោះបង់ចោលទៅ ទ្រាំទាក់ទងទៀតមិនបានប្រយោជន៍អ្វីដែរ នាំតែខាតតែពេល ឈឺចិត្តឈឺថ្លើមប៉ុណ្ណោះ។ កុំនៅទ្រាំទាក់ទងព្រោះគិតថា គេជាបុរសតែមួយគត់ដែលឃើញតម្លៃរបស់យើង ឬទ្រាំព្រោះដើម្បីមានគេអាចជួយកាត់បន្ថយភាពសោកសៅ ឬដោយសារមិនចង់នៅម្នាក់ឯងព្រោះខ្លាចនៅព្រៅផ្ទុយទៅវិញជំងឺផ្លូវចិត្ត​ដែលជាជំងឺ​ដ៏ធ្ងន់ធ្ងរអាចបំផ្លាញជីវិត​យើងទំាងស្រុងអាចចូលមករកយើងបាន ​ប្រសិននៅបន្តជាមួយមនុស្សមិនគួរគាប់។

ការពិត មិនមែនមានមនុស្សប្រុសនៅសល់តែមួយលើលោកឯណា ហើយចាំបាច់អីត្រូវនៅស៊ូជាមួយនឹងបុរសឥតបានការម្នាក់នោះទៀត។ ឈប់គិតទៅ! ទោះបីជាយ៉ាងណាក៏គេមិនមែនជាបុរសដែលត្រូវនឹងយើងដដែលហ្នឹង។ ផ្ដាច់ទំនាក់ទំនងពីពេលនេះចោល បើនៅតែបន្តទៀតនាំឲ្យខាតពេលអ្នកទាំងពីរឥតប្រយោជន៍។ បញ្ឈប់ពីពេលនេះដើម្បីបើកឱកាសឲ្យខ្លួនឯង និងគេតាមស្វែងរកអ្នកដែលត្រូវចិត្តរៀងខ្លួនវិញ។

ជីវិតគូស្នេហ៍ត្រូវជ្រើសរើសមនុស្សដែលត្រូវចិត្តឲ្យបាន ព្រោះត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។ បើមិនត្រូវចិត្តទេ បោះបង់ចោលទៅ! និយាយបែបនេះ មិនមែនតម្រូវឲ្យយើងជាមនុស្សចិត្តអាក្រក់ទេ តែបើទ្រាំទាក់ទងជាមួយអ្នកអ្នកមិនត្រូវចិត្តទៀតមានតែយ៉ាប់យ៉ឺនទៅប៉ុណ្ណោះ។

រំឭកមកវិញ! រយៈពេលដ៏យូរក្នុងការទាក់ទងគ្នា អាចមានចំណងដែលកាត់ផ្ដាច់មិនបាន តែមិនអាចហៅថាស្នេហាឡើយ។ ពិចារណារៀងៗខ្លួនសារជាថ្មី ប្រហែលយើងគ្រាន់តែមានទំនាក់ទំនងគ្នា តែក្ដីស្រឡាញ់បាត់ទៅយូរហើយ មិនមានភាពផ្អែមល្ហែម មិនមានអារម្មណ៍ពុះកញ្ជ្រោល មិនមានអារម្មណ៍រន្ធត់ញាប់ញ័រ មិនមានអារម្មណ៍ចង់ជួបមុខ បេះដូងមិនលោតដុកដាក់ ដូចជួបគ្រាដំបូងដែលនិយាយថាស្រឡាញ់ទៀតទេ។ ប្រហែលជាដល់ពេលមែនទែនដែលត្រូវនិយាយពាក្យថា ព្រលែងគ្នាឲ្យមានជីវិតបែបថ្មីរៀងខ្លួនចុះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ អ្នកមាន​ជំងឺ​ផ្លូវ​ចិត្ត មានស្នេហា​ដូច​មនុស្ស​ទូទៅ​ដែរ​ទេ?​

ចុចអាន៖ អ្នក​ចិត្តសាស្ត្រ​និយាយ​ថា ​ស្នេហា​ស្ងប់ស្ងាត់​លាក់កំបាំង​អាច​ជា​លេស​នៃ​ចិត្ត​វៀចវេរ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម