KPT+
ពេលណាគួរសារភាពប្រាប់គេអំពីចិត្តស្នេហ៍ដែលលាក់ទុក?
សារភាពស្នេហ៍មិនពិបាកទេ ដែលពិបាកគឺការទទួលយកលទ្ធផល។ មិនថា ត្រូវគេបដិសេធឬគេចមុខបាត់ទៅ យើងត្រូវតែត្រៀមលក្ខណៈដែរមុនពេលសារភាព។ ស្នេហាគ្មានកំហុសទេ ប៉ុន្តែយើងគួរគិតរឿងទាំងនេះដែរមុនពេលហារស្តីវាចាបេះដូងចេញមក៖
ដំបូងមើលថាតើនាងឬគេនោះនៅលីវទេ?

ជាទូទៅខាងគេអាចនឹងគិតថា យើងគ្រាន់តែជាមិត្តម្នាក់ ប៉ុន្តែបន្ទាប់ពីមានការសារភាពបង្ហាញអារម្មណ៍ស្នេហ៍នៃយើងចេញមកចំៗ នាងឬគេប្រហែលជាគិតថានឹងទើសទាល់ប្រសិនគេមិនស្រលាញ់យើងឬគេកំពុងរង់ចាំចម្លើយជាយូរមកហើយឬគេក៏មិនដឹងខ្លួនគេដូចគ្នាថាស្រលាញ់វិញដែរអត់? ប្រសិនគេមានគូហើយអាចនឹងពិបាកព្រោះយើងនឹងក្លាយជាអ្នកទីបីភា្លមក្នុងភ្នែកគេដែលយើងមិនចង់ទេ។ យើងចង់បានតម្លៃមួយ ជាមនុស្សល្អយ៉ាងហោចណាស់មិនដណ្តើមសុភមង្គលអ្នកណាឡើយ។ ខណៈនោះបើយើងសារភាពមានតែសារភាពពេលចាកចេញឆ្ងាយ។
ស្មោះអស់ពីបេះដូង

ពេលព្រលប់ឬព្រឹកព្រលឹមមិនសំខាន់ទេ។ និទាឃរដូវឬរដូវរងារ ក្តៅ ភ្លៀងផ្គរមេឃស្រឡះ ជាថ្មីម្តងទៀត ទាំងនេះពិតជាមិនមានទំនាក់ទំនងអ្វីជាមួយការនិយាយចេញពីបេះដូងទៅកាន់អ្នកដែលយើងស្រលាញ់ឡើយ។
ប្រាប់គេ ឬនាងថា យើងស្រឡាញ់ នៅពេលណាដែលប្រាកដថា ទទួលយកពួកគេបានមិនថាគេឆ្លើយមកស្របឬខឹង? មិនថាការពិតនាងឬគេស្រលាញ់យើងដែរឬអត់ គឺប្រាប់ពេលណាដែលអ្នកអាចជឿជាក់បានគ្រប់គ្រាន់ថា ការសារភាពនឹងព្យាបាលវិបត្តិផ្លូវចិត្តដ៏រ៉ុាំរ៉ៃនេះបានពិតមែន។
អ្វីដែលសំខាន់បំផុតនោះគឺនៅពេលដែល“ ទេ” ត្រូវបានទទួលយកជាជម្រើស ហើយវានឹងមិនអន្តរាយអ្វីឡើយក្នុងការសារភាព។ ហោចណាស់យើងបានស្មោះនឹងខ្លួនឯង ហើយក៏អស់ការសង្ស័យចំពោះទំនាក់ទំនងនេះ។
មិនមែនគ្រប់យ៉ាងសុទ្ធតែសមបំណង

ប្រសិនបើយើងចូលចិត្តអ្នកណាម្នាក់ ហើយមិនហ៊ានសារភាពប្រាប់ ក៏ឈឺចាប់ដូចជា មានជីវិតហើយតែមិនបានប្រើ។ ដើរទៅរកនាងឬគេហើយធ្វើ់ល្អហើយប្រើវិធីអ្វីក៏ដោយឱ្យគេដឹងថាយើងទុកគេជាមនុស្សសំខាន់ ហើយអាចនិយាយថា ខ្ញុំចូលចិត្តអ្នកណាស់ កុំព្យាយាមកេងចំណេញខ្វះការគោរពនិងប៉ះពាល់គេ។ ត្រូវចាំថាស្នេហាជារ៉ឿងបេះដូងពុំមែនរូបកាយទេ។ ពាក្យមួយគេនិយាយថា ស្នេហាគឺការព្រមឃើញមនុស្សដែលយើងស្រលាញ់មានក្តីសុខ ទោះយើងមិនបានចូលរួមក៏ដោយ៕
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ សញ្ញាទាំង៥ពេលបុរសម្នាក់លង់ស្រឡាញ់ស្រីតាំងពីឃើញនាងដំបូង
ចុចអាន៖ ស្រីៗ លង់បុរសគ្រាដំបូងមិនមែនផ្ទៃមុខ តែមើលលើចំណុចទាំងនេះសោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


