សញ្ញាទាំង៥ពេលបុរសម្នាក់​លង់ស្រឡាញ់ស្រីតាំងពីឃើញនាង​ដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សញ្ញាទាំង៥ពេលបុរសម្នាក់​លង់ស្រឡាញ់ស្រីតាំងពីឃើញនាង​ដំបូង

បានផុស

នៅ

ប្រសិនបើកំពុង​សួរខ្លួនឯងតើគាត់នោះស្រឡាញ់នាងតាំងពីពេលណាមក ​នេះគឺជាសញ្ញាទាំង៥ ដែលប្រាប់ជាសម្ងាត់ថា គាត់ចាប់ផ្តើមលង់ស្រឡាញ់តាំងពីជួបភ្លាមមកម៉្លេះ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីមនុស្សរវល់មកជា​ពូកែ​ធន់ស្តាប់ដោយយកចិត្តទុកដាក់

ហេតុអ្វីមនុស្សប្រុសមិនសូវអត់ធន់ខាងស្តាប់ ចម្លើយ គឺបុរសម្នាក់ៗ ពូកែ​ស្តាប់​ទាល់តែ​គេយកចិត្តទុកដាក់ចំពោះនាង​។ បើឃើញបុរសណាម្នាក់មកផ្តោតអារម្មណ៍ស្តាប់ដោយយកចិត្តទុកដាក់នូវរាល់ពាក្យដែលខាងស្រី​និយាយ (ប្រធានបទគ្មានបានការ​) គឺ​គាត់កំពុង​ព្យាយាមបង្ហាញនាង​ពីទំហំការ​យកចិត្តទុកដាក់ថែមទាំងចងចាំទាំងអស់ផង។

បង្ហាញពីអារម្មណ៍ឬរឿងផ្ទាល់ខ្លួន

នេះគឺជាសញ្ញាវិជ្ជមានមួយទៀតពីបុរសខណៈពេលលង់ស្នេហ៍។ ជាធម្មជាតិភាគច្រើនគេមាន​ទំនោររក្សាភាពទន់ភ្លន់លាក់កំបាំងសម្រាប់ប្រើតែចំពោះមនុស្ស​ដែលខ្លួនពេញចិត្តប៉ុណ្ណោះ។ បើចាប់ផ្តើមឃើញគាត់បើកបញ្ចេញ​អារម្មណ៍ខ្លះនោះគឺដោយសារតែមានចិត្ត​ចំពោះនាង។

សញ្ញាច្បាស់មួយទៀតដែលបញ្ជាក់ថាគាត់កំពុងស្រឡាញ់នាង គឺចាប់ផ្តើមនិយាយអំពីរឿងផ្ទាល់ខ្លួនកាលពីអតីតកាលឬរឿងណាមួយ​ដែលធ្លាប់​ធ្វើឱ្យពិបាកចិត្ត គឺ​សញ្ញា​ចាប់ផ្តើមនាំខ្លួនជិតស្និទ្ធនឹងអ្នក។

ចូលរួមជាមួយសកម្មភាពស្រីៗ

ពេលបុរសចុះចំណោមជាមួយ​សកម្មភាពប្រចាំថ្ងៃរបស់នាង​ដូចជា Shopping ដើរ​លេងកម្សាន្តយឺតៗ មើលកុន ទៅកម្មវិធីពិពរ័ណ៌ផ្សេងៗ តើគាត់ច្បាស់ជាចាប់ផ្តើមលង់ស្នេហ៍ជ្រៅហើយ។ បើបុរសចោលការលេង​បាល់ទាត់ជាមួយមិត្តភក្តិយកចិត្តទុកដាក់ដើរតាមនាង គឺគាត់ខិតខំប្រឹងប្រែងបង្ហាញឱ្យអ្នកដឹងថាគាត់ត្រូវការស្គាល់ជីវិតអ្នកនិងបណ្តាមិត្តភក្តិដែលនៅក្បែរៗអ្នក។

កាយវិកាស្រលាញ់ក្មេង

បុរស​ដែលមិនងាយ​និយាយឬបង្ហាញចំណាប់អារម្មណ៍ច្រើនលើកុមារ ភ្លាមៗនៅពេលដែលខាងស្រីដើរជាមួយ គាត់មកធ្វើ​ដូចក្មេងជំទង់ដែលចូលចិត្តកុមារ​គឺបង្ហាញសញ្ញាណមួយ​ធំ ចង់ឱ្យនាង​មើលឃើញថាគាត់ល្អជាមួយកូនក្មេងយ៉ាងណា គឺ​បង្ហាញនូវអ្វីដែលជាសភាវៈឪពុកល្អម្នាក់។

សារភាព

ថ្ងៃណាមួយគាត់នឹង​ឆាត​ពាក្យថា “ I love you ” ឬនិយាយ​ពេលនៅក្បែរគ្នាមាន​ឱកាស​ ។  អ្វីដែលខាងស្រីគួរដឹងគឺ នៅពេលដែលបុរសម្នាក់ប្រាប់នាងថា គាត់ស្រឡាញ់នាង គឺនាង​អាច​រន្ធត់ភ្ញាក់ផ្អើលខ្លាំង តែក៏កុំបញ្ចេញ​ការភ័យ​នោះហួស ​ព្រោះខាងគេក៏ភ័យ​ដូចគ្នា៕

ប្រែសម្រួល៖ Mr Tomorrow

ចុចអាន៖ សកម្មភាព​ខ្លះៗ​ដែលបុរសអាចយកទៅវាយតម្លៃថា នារីនោះកំពុង​ស្វែងរកដៃគូ

ចុចអាន៖ ហេតុអ្វី​ក៏​មនុស្ស​ប្រុស​វ័យ​ក្មេងខ្លះ​លង់​ស្រលាញ់​មនុស្ស​ស្រី​អាយុ​បង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៨ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍៨ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services