ព័ត៌មានជាតិ
ករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រចេះ (GS34-F2) យប់មិញ បណ្តាលមកពីរន្ទះបាញ់
បើយោងតាមការឱ្យដឹងពីមន្ត្រីបច្ចេកទេសនៃអគ្គីសនីខេត្តក្រចេះ បានគូសបញ្ជាក់ឱ្យដឹងថា ករណីយដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន ស្ថិតនៅក្នុងក្រុងក្រចេះ នាវេលាម៉ោង ២២:២៦នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ មូលហេតុគឺបណ្តាលមករន្ទះបាញ់។
នាវេលាម៉ោង ២២:២៦នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ចរន្តអគ្គិសនីពីអនុស្ថានីយក្រចេះ (GS34-F2) ត្រូវបានកាត់ផ្តាច់ បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន ស្ថិតនៅក្នុងក្រុងក្រចេះ ប៉ះពាល់ស្រុកឆ្លូង ប៉ះពាល់មួយផ្នែកស្រុកចិត្របុរី និងប៉ះពាល់មួយផ្នែកស្រុកសំបូរ។

ប្រភពពីអគ្គីសនីក្រចេះ បន្តថា ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ។ ជាក់ស្តែង បន្ទាប់ពីប្រើពេលអស់ជាច្រើនម៉ោង ក្រុមការងារបច្ចេកទេស បានរកឃើញឈានដល់ទីតាំងកំហូច គឺដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រចេះ (GS34-F2) មូលហេតុបណ្តាលមកពីរន្ទះបាញ់ ដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ចំនួន ០១ សរសៃ ស្ថិតនៅភូមិគោលាប់ ដែលបណ្តាលឱ្យដាច់ចរន្តនៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) សង្កាត់ក្រចេះ សង្កាត់អូរឫស្សី សង្កាត់រកាកណ្ដាល សង្កាត់ក្រគរ ក្រុងក្រចេះ (២) ស្រុកឆ្លូង (៣) មួយផ្នែកស្រុកចិត្របុរី (៤) មួយផ្នែកស្រុកសំបូរ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងតភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ០០:០២ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ លើកលែងតែនៅតំបន់មួយចំនួន ស្ថិតនៅភូមិអូរឫស្សី២ ភូមិកន្រ្ទីង សង្កាត់អូរឫស្សី. ភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្នុងក្រុងក្រចេះ និងឃុំគោលាប់ ស្រុកចិត្របុរី និងចាប់ពីស្ពានក្រគរ រហូតដល់ស្រុកសំបូរ មិនទាន់អាចដំណើរការឡើងវិញបាន។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ប្រុញ វិធិន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


