Connect with us

ព័ត៌មានជាតិ

អាជ្ញាធរឃុំជ្រោយបន្ទាយ សម្រេចបើកសំណើដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ ខ្សែ

បានផុស

នៅ

អាជ្ញាធរឃុំជ្រោយបន្ទាយ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ បានបើកសំណើ​ដាក់ឲ្យ​ដេញថ្លៃ​គម្រោង​សាងសង់ផ្លូវបេតុងអាមេ ចំនួន ២ ខ្សែ ដែលមានប្រវែងជាង ៤០៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៤ ម៉ែត្រកន្លះ កម្រាស់ ០.១៥ ម៉ែត្រ នៅក្នុងតម្លៃប៉ាន់ស្មាន ១៩៧៩៦៤២៣៦ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុងដំណើរការបើក​សំណើ​ដេញថ្លៃរបស់រដ្ឋបាលឃុំខាងលើនេះ គេ​សង្កេត​ឃើញ​មាន​ការចូលរួមពីសំណាក់​ក្រុមហ៊ុនជាច្រើនដែលបានចូលរួម ដោយឡែកក្រុមហ៊ុនដែលបានដាក់ប៊ីត ចូលទៅក្នុង​ប្រអប់​ក្នុងការដេញ​ថ្លៃប្រកួតប្រជែង​លើគម្រោងមួយនេះ​គឺមានក្រុមហ៊ុន ចំនួន ៤ ក្រុមហ៊ុន។

ចំពោះក្រុមហ៊ុនដែលដេញបានជោគជ័យ ក្នុង​ដំណើរការសាងសង់ផ្លូវបេតុងទាំងពីរខ្សែនោះបានទៅលើក្រុមហ៊ុន (វិថីខនស្ត្រាក់សិន) ក្នុងតម្លៃដេញបាន ១១៧.៤៥០.០០០ រៀល។

លោក ប៉ិច ងន់ស្រ៊ឺ មេឃុំជ្រោយបន្ទាយបានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានឃុំជ្រោយបន្ទាយ គឺមានការសាងសង់ផ្លូវបេតុងជាបន្តបន្ទាប់ ដោយផ្ដោតសំខាន់លើតម្រូវការរបស់ប្រជាពលរដ្ឋ ដែល​មាន​អាទិភាព​ជាង​គេ និង​ទី២ គឺ​ផ្ដោត​ទៅ​លើ​ផ្លូវ​ដែល​សិស្សានុសិស្ស​មានការចាំបាច់ប្រើប្រាស់ ក្នុងការធ្វើដំណើរទៅសាលារៀន ដូច្នេះអាជ្ញាធរ ក៏​សម្រេចសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ដែលបានតភ្ជាប់ពីផ្លូវកៅស៊ូ ចូលទៅអនុវិទ្យាល័យ ជ្រោយបន្ទាយ។

លោកថា ប្រជាពលរដ្ឋដែលទទួលផលក្នុងការប្រើប្រាស់ផ្លូវ មានពីចំណុចទីមួយ ពួកគាត់​អាចដឹក​សិផល​ទំនិញ​សម្ភារៈ​អីផ្សេងៗ គឺមានភាពងាយស្រួលនៅក្នុងការដឹកជញ្ជូន ហើយ​សម្រាប់​ប្រជាពលរដ្ឋដែល​ធ្វើដំណើរ​ទៅ​ទទួល​សេវា​រដ្ឋបាលផ្សេងៗ នៅក្នុងមូលដ្ឋានក៏​តម្រូវការជិះតាមផ្លូវនេះ អ្វីដែលសំខាន់ គឺសម្រាប់​សិស្សានុសិស្សដែល​ធ្វើដំណើរ​ទៅរៀន។

លោកមេឃុំ ក៏បានបញ្ជាក់ថា កន្លងទៅផ្លូវនេះ​នៅជាផ្លូវដីនៅឡើយ គឺមានផល​លំបាក​តិចតួច​ដោយសារ​ប្រជាពលរដ្ឋ​ដឹក​កសិផល​អីផ្សេងៗ​ ធ្វើឲ្យមានការ​ខូចខាតពិបាក​ធ្វើដំណើរ​សម្រាប់​សិស្សានុសិស្ស​ដែលឆ្ពោះទៅសាលារៀន។ ដូច្នេះហើយ បាន​ជាឆ្នាំនេះ​អាជ្ញាធរសម្រេច​សាងសង់ផ្លូវបេតុងទាំង ២ ខ្សែនេះ ដើម្បីជួយសម្រួលដល់​ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន គឺមាន​ភាពងាយស្រួល។

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម