ព័ត៌មានជាតិ
កម្ពុជា-ថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នារួចរាល់
កិច្ចព្រមព្រៀងសន្តិភាពក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី ដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កម្ពុជានិងថៃ និងមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។

គួរឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រទាំងពីរ នៅប្រទេសម៉ាឡេស៊ី។
ក្នុងពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ ទាហានរបស់កម្ពុជាចំនួន១៨រូបដែលថៃចាប់ខ្លួន នឹងត្រូវដោះលែងក្នុងពេលឆាប់ខាងមុខ។
កិច្ចព្រមព្រៀងនេះ ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសយើងទាំងពីរ ថា សន្តិភាពនៅតែអាចមាន ដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា។

តាងនាមប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចូលរួមគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជា និងថៃ និងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយឱ្យសមិទ្ធផលនេះបានក្លាយជាការពិត។

សម្តេចធិបតីក៏បានអរគុណដល់នាយករដ្ឋមន្ត្រី អាន់វ៉ា ចំពោះការគាំទ្រដោយឥតងាករេ និងការសម្របសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពនេះ រហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃនេះ។ ពីទីក្រុងគូឡាឡាំពួ ទីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាស៊ាន រដ្ឋាភិបាលចិន និងប្រទេសដៃគូនានាផ្សេងទៀតផងដែរ ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


