ព័ត៌មានជាតិ
អ្នកជំនាញផ្នែកកិច្ចការអាស៊ានរបស់ថៃលោក Akkharaphong Khamkhun ថាមេដឹកនាំថៃខ្វះប្រាជ្ញាលើការដោះស្រាយបញ្ហា
អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា លោក Akkharaphong Khamkhun បានចេញអត្ថបទវិភាគមួយដែលបានលើកឡើងថា នយោបាយថៃកំពុងបំផ្លាញជនជាតិថៃដូចគ្នា ខ្វះការយល់ដឹងផ្លូវច្បាប់ មិនអាចដោះស្រាយបញ្ហាបាន ដែលកើតចេញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ។

ក្នុងសំណេរវិភាគដ៏វែងមួយរបស់លោក Akkharaphong និងត្រូវប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បកប្រែបង្ហោះលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក Akkharaphong បានលើកឡើងថាការបន្តយន្តការផ្សះផ្សាដោយបង្ខំដែលដាក់ដោយកម្ពុជាគឺជាការបន្តនីតិវិធីដែលត្រឹមត្រូវតាមច្បាប់អន្តរជាតិ ដែលឆ្លើយតបចំពោះការសម្រេចចិត្តនយោបាយរបស់អ្នកដឹកនាំថៃដែលឈ្លោះគ្នាដីគោកសោះ បែរជាទាញមកព្រំដែនទឹក លុបចោល MOU ឆ្នាំ២០០១ដោយខ្លួនឯងនោះ។ លោកថា MOU ឆ្នាំ២០០១នេះជាអ្វីដែលរារាំងកម្ពុជាលើការប្រើប្រាស់ច្បាប់អន្តរជាតិប្រឆាំងថៃជាច្រើនឆ្នាំ ហើយការលុបនេះគឺបង្ហាញយ៉ាងច្បាស់ថាថៃជាអ្នកខាតបង់។
លោកថា៖ «សង្គមថៃមិនព្រមដោះស្រាយបញ្ហា និងមិនចង់យកឈ្នះលើបញ្ហាទេ ប៉ុន្ដែគឺចង់យកឈ្នះលើប្រទេសកម្ពុជា។ ប្រសិនបើចង់យកឈ្នះលើបញ្ហា ថៃមិនធ្វើបែបនេះឡើយ។ នេះគឺជាសញ្ញាបង្ហាញពីភាពខ្វះប្រាជ្ញារបស់អ្នកដឹកនាំ»។

បន្ថែមលើនេះលោកយល់ថា មូលហេតុដែលរដ្ឋាភិបាលថៃមិនព្រមដោះស្រាយឬសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុកគឺដើម្បីចំណេញផលប្រយោជន៍នយោបាយប៉ុណ្ណោះ ហើយសង្គ្រាមមុខជានឹង«កើតឡើងម្ដងទៀត»ជាមិនខាន ដែលនេះគឺជាបរាជ័យក្នុងការគ្រប់គ្រងចាត់ចែងរបស់រដ្ឋាភិបាល។
លោកសរសេរថា៖ «កុំភ្លេចថា សង្គ្រាមគឺជានិមិត្តរូប នៃភាពបរាជ័យក្នុងការគ្រប់គ្រងវិវាទរបស់អ្នកមានអំណាចនៅក្នុងរដ្ឋនោះ ហើយវាកើតចេញពីភាពខ្ជីខ្ជា និងការមាក់ងាយក្នុងការដោះស្រាយបញ្ហា»។
ចំពោះដំណោះស្រាយវិញលោកជំរុញឱ្យរដ្ឋាភិបាលយល់ព្រមដើរតាមផ្លូវច្បាប់ជាមួយកម្ពុជា ហើយត្រូវទទួលយកស្ដង់ដាររបស់ UNCLOS មកអនុវត្តន៍កំណត់ដែនសមុទ្រតាមច្បាប់ត្រឹមត្រូវ។ លោកក៏ជំរុញឱ្យដោះស្រាយបញ្ហាដីគោកជាមួយកម្ពុជាតាមច្បាប់អន្តរជាតិផងដែរ។ ដោយថា «បញ្ហាដែលកើតឡើងទាំងអស់ គឺដោយសារតែដោះស្រាយមិនចំចំណុច ទាហានឈ្លោះគ្នា ប៉ុន្តែបែរជាឱ្យអ្នកការទូតជជែកគ្នា វាក៏គ្មានថ្ងៃបញ្ចប់ដែរ។ វាត្រូវតែអនុវត្តតាមស្តង់ដាច្បាប់ដែលល្អបំផុត និងមានលក្ខណៈជាអន្តរជាតិ»៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


