Connect with us

ព័ត៌មានជាតិ

បឺត​ សង្ឃឹម​៖ ចាញ់​គឺ​ចាញ់ ឈ្នះ​គឺ​ឈ្នះ​ ​ខ្ញុំ​គ្មាន​លេសដោះសារ​អ្វី​ទាំង​អស់​

បានផុស

នៅ

កីឡាករ​ បឺត​ សង្ឃឹម​ បាន​បង្ហោះសារ​នៅ​លើហ្វេសបុក​ផេកផ្ទាល់​ខ្លួន​ថា​ «ចាញ់​គឺ​ចាញ់ ឈ្នះ​គឺ​ឈ្នះ​ ​ខ្ញុំ​គ្មាន​លេសដោះសារ​អ្វី​ទាំង​អស់»​ ដែល​ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ទៅ​ដល់​មហាជន​ថា​ការ​ចាញ់​ដោយ​សន្លប់​របស់​ខ្លួន​នេះ​គឺ​មិន​បាន​យក​លេស​អ្វី​ពី​ក្រោយ​​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​បង្ហោះសាររបស់ សង្ឃឹម

បន្ទាប់​ពី​ការ​ចាញ់​ដោយ​សន្លប់​របស់​ បឺត​ សង្ឃឺម​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ KKIF​ គេ​ឃើញ​មាន​ការ​បង្ហោះ​សារ​ផ្សេង​ៗ​អម​ដោយ​អត្ថន័យ​ថា​កូន​សិស្ស​លោក​ សេន​ ប៊ុនថេ​ន​ រូបនេះ​វា​យ​ទាំង​ឈឺ ឬ​បន្ត​វាយ​ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​របស់​គេ​ជា​ដើម។​

រូបភាព​ផេក​ KKIF

ចំពោះ​សាមី​ខ្លួន​វិញ​គឺ​បាន​បង្ហោះ​សារ​ថា​ «ចាញ់គឺ​ចាញ់​ ឈ្នះ​គឺ​ឈ្នះ​ ខ្ញុំ​គ្មាន​លេស​ដោះសារ​អ្វីទាំង​អស់​សុំទោស​ដល់​លោក​គ្រូ​ដែល​សិស្ស​ធ្វើ​មិន​បាន​ល្អ​ និង​បងប្អូន​ដែល​គាំទ្រ​រូប​ខ្ញុំ​បាទ​ ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​ថា​» ដែល​ការ​បង្ហោះ​នេះ​គឺ​ចង់​បញ្ជាក់​ទៅ​ដល់​អ្នក​គាំទ្រ​គុន​ខ្មែរ​ចំពោះ​បរាជ័យ​របស់​ខ្លួន​គឺ​មិន​ពាក់ព័ន្ធ​ ឬ​យក​លេស​អ្វីផ្សេងៗ​ជា​មួយ​ការ​ប្រកួត​មួយ​នេះ​ទេ។​

រូបភាព​ផេក​ KKIF

ដូចមហាជន​អ្នក​គាំទ្រ​​ដឹង​ស្រាប់​ហើយ​ថា បឺត​ សង្ឃឹម​ ជា​កីឡាករ​មួយ​រូប​មិន​សូវ​ចេះ​និយាយ​​ច្រើន​ ឬ​បង្ហាញ​ពី​អំនួត​របស់​ខ្លួន​នោះ​ឡើយ។​ ពោល​កីឡាករ​គុន​ខ្មែរ​រូប​នេះ​មិន​សូវ​ចេះ​លេង​សើច​ច្រើន​នោះ​ទេ​ជាក់​ស្ដែង​ដូច​ការ​ចាញ់​កីឡាករ​អេស្បាញ់​ SAMUEL ថ្មីៗ​នេះ​អីចឹង​ចាញ់​គឺ​ចាញ់​ហើយ​មិន​ចេះ​យក​លេស​នេះ​លេស​នោះ​មក​និយាយ​ជា​មួយ​លទ្ធផល​ចាញ់​មួយ​នេះ​​ឡើយ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ បឺត​ សង្ឃឹម​ បាន​ចាញ់​សន្លប់​ក្នុង​ទឹក​ទី១​ ដោយ​ស្នៀត​ជង្គង់​បោះ​របស់​កីឡាករ​អេស្ប៉ាញ​ SAM UEL កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នៅរាជធានីភ្នំពេញ។ លទ្ធផល​គូសំខាន់ៗ​ជា​មួយ​គ្នា​នោះ​ដែរ​គឺ​ បឺត​ ថ្មដា​ ឈ្នះ​សន្លប់​ ធន់​ អេងឡេង​ ឌឹម​ សារំ​ ឈ្នះ​ពិន្ទុ​ មហាម៉ាត់​ សុខ​ ធី​ ចាញ់​ពិន្ទុ​កីឡាករ​អង់​គ្លេស​ KHORY CHETAL៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម