ព័ត៌មានជាតិ
ឡូយមែន! មានអេស៊ីលីដាម៉ូបាលអាចខ្ចីលុយបានភ្លាមៗមិនចាំបាច់ទៅធនាគារឡើយ
ភ្នំពេញ ៖ វាពិតជាអស្ចារ្យណាស់សម្រាប់អតិថិជនដែលមានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅអេស៊ីលីដានៅពេលត្រូវការប្រាក់អាចធ្វើការស្នើខ្ចីប្រាក់បានភ្លាមៗតាមរយៈអេស៊ីលីដាម៉ូបាលដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារឡើយ។
យោងតាមធនាគារអេស៊ីលីដាបានឲ្យដឹងថា សម្រាប់អតិថិជនមានគណនីដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្នុងធនាគារ អេស៊ីលីដា ហើយមានតម្រូវការសាច់ប្រាក់ប្រើប្រាស់យកទៅប្រើប្រាស់ភ្លាមៗនោះអាចស្នើសុំខ្ចីឥណទានតាមរយៈអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល ដោយមិនចាំបាច់មកកាន់ធនាគារ អេស៊ីលីដា មិនចាំបាច់បំពេញស្នើសុំ ឬមានភ្នាក់ចុះទៅវាយតម្លៃដល់លំនៅឋាន ឬទីកន្លែងប្រកបមុខរបរអតិថិជននោះឡើយ ។

បើតាមធនាគារអេស៊ីលីដាទំហំកម្រិតឥណទានអតិថិជនអាចស្នើសុំខ្ចីរហូតដល់ ៨០០លានរៀល ឬ២០ម៉ឺនដុល្លារ ឬស្នើនឹង ៩០% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹងអត្រាការប្រាក់សមរម្យ ងាយៗ លឿនរហ័ស ដាក់ស្នើសុំភ្លាមទទួលបានការពិនិត្យ និងអនុម័តជូនភ្លាមៗ មិនរង់ចាំយូរ។

ឥណទានធានាដោយប្រាក់បញ្ញើ ស្នើសុំភ្លាម ទទួលបានប្រាក់កម្ចីភ្លាម មានទំហំរហូតដល់ ៨០០លានរៀល ឬ ២០ម៉ឺនដុល្លារ។
ឥណទានធានាដោយប្រាក់បញ្ញើ លោកអ្នកអាចស្នើសុំឥណទានរបស់ធនាគារ អេស៊ីលីដា តាមអេស៊ីលីដាម៉ូបាល ដោយប្រព័ន្ធនឹងអនុម័តឥណទានដោយស្វ័យប្រវត្តិ មិនបាច់អញ្ជើញមកធនាគារ មិនបាច់បំពេញពាក្យស្នើសុំ ឬឯកសារទៀតទេ។
ដើម្បីអាចស្នើសុំឥណទានធានាដោយប្រាក់បញ្ញើនេះ លោកអ្នកត្រូវ៖
• ចុះឈ្មោះប្រើសេវាអេស៊ីលីដាម៉ូបាល
• មានប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ អេស៊ីលីដា និងបានភ្ជាប់ (Linked) ជាមួយសេវាអេស៊ីលីដាម៉ូបាល។
របៀបស្នើសុំឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ/Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើស “ឥណទានធានាដោយប្រាក់បញ្ញើ / Loan Against Term Deposit”
• ជ្រើសរើសលេខសម្គាល់នៃប្រាក់បញ្ញើមានកាលកំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
• បន្ទាប់មកចុចប៊ូតុង “យល់ព្រម / OK”
របៀបបញ្ចប់ឥណទាន
• ចូលកម្មវិធីអេស៊ីលីដាម៉ូបាល
• ចុចលើប៊ូតុង “ស្នើសុំ / Request”
• សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
• ជ្រើសរើសរបាយការណ៍ឥណទានសង្ខេប
• ចុចលើសញ្ញា “…” នៅលើឥណទានដែលលោកអ្នកចង់បញ្ចប់
• រួចរើសយកពាក្យថា “ការបញ្ចប់ឥណទាន / Terminate”៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


