ព័ត៌មានជាតិ
ក.វ ឦសាន្ត ជួបអ្នកវិនិយោគដើម្បីបញ្ជ្រាបពីផលប្រយោជន៍នៃការវិនិយោគក្នុងតំបន់
ក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តមណ្ឌលគិរីបានជួបជាមួយបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគក្នុងខេត្តនេះដើម្បីបញ្ជ្រាបពីគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់តំបន់នេះដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។

ក្នុងជំនួបកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាសមាជិកនៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន្ត (ក.វ ឦសាន្ត) លោក ពេជ្រ សម្បត្តិ បានលើកឡើងថា ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ អ្នកវិនិយោគទាំងអស់ក្នុងខេត្តភូមិភាគឦសាន្តនឹងទទួលការអនុគ្រោះមួយចំនួនលើផ្នែកពន្ធដារ និងគយ រួមទាំងទទួលបានការគាំទ្រពីហិរញ្ញប្បទានក្រោមអាត្រាការប្រាក់សមរម្យពីធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ លោកថា វិធានការទាំងនេះនឹងជួយកាត់បន្ថយថ្លៃដើមផលិត ជាមួយគ្នានឹងការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន ខណៈ បច្ចុប្បន្នក្រុមការងារទទួលបន្ទុកបានចុះមូលដ្ឋានទាក់ទាញនិងជំរុញលើកទឹកចិត្តដល់វិនិយោគគិនក្នុងវិស័យទាំង៣ឱ្យឃើញពីសក្តានុពលនៃការវិនិយោគមកតំបន់នេះផងដែរ។

កម្ពុជាបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជណាចក្រកម្ពុជា២០២៥-២០២៨» កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ គោលដៅនៃកម្មវិធីនេះគឺដើម្បីកែប្រែមុខមាត់ខេត្តភូមិភាគឦសាន្តទាំង៤ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនៈគិរី ឲ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើ កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរ៕

អត្ថបទ រៀម សុខហេង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


