ព័ត៌មានជាតិ
ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិលើកនេះ រៀបចំរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ
ឆ្នាំ ២០២៥ ដែលជាឆ្នាំទី ៣ នៃ មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និង តំបន់ជិតជាយដែនចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេណប្រាសាទកោះកេរ និងនៅ វិទ្យាល័យ ជាស៊ីមត្បែងមានជ័យ ជាដើម។

ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពសិល្បៈបុណ្យភូមិមានជើង បានរៀបចំឡើងទៅតាមទីតាំងផ្សេងៗក៏ពិតមែន ប៉ុន្តែមហោស្រពសិល្បៈមួយនេះ តែងផ្សារភ្ជាប់ទៅកាន់ប្រជាជននៅតាមតំបន់ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ និង វប្បធម៌នានា។

ដោយឡែក មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ នេះដែរ បានដាក់បញ្ជូលកម្មវិធីថ្មីមួយ ដែលពុំដែលធ្លាប់មានពីមុនមកនោះ គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រពសិល្បៈបុណ្យភូមិមានជើង បានរៀបចំសហការជាមួយនឹង UNICEF Cambodia។

ក្នុងកម្មវិធីនេះដែរ មិនមែនគ្រាន់តែជាការហាត់ប្រាណនោះទេ តែវាគឺជាការប្តេជ្ញាយ៉ាងសកម្មដើម្បីលើកស្ទួយសិទ្ធិរបស់កុមារគ្រប់រូប៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


