Connect with us

ព័ត៌មានជាតិ

តើគួរធ្វើបែបណា ដើម្បីបង្ការកុំឱ្យកុមារ រងផលប៉ះពាល់បង្កដោយកម្តៅខ្លាំង?

បានផុស

នៅ

សីតុណ្ហភាពក្នុងខែមេសានេះ ត្រូវបានរំពឹងថា នឹងឡើងខ្ពស់ខុសពីធម្មតា ហើយនឹងបន្តអូសបន្លាយទូទាំងប្រទេសកម្ពុជា រហូតដល់ខែឧសភា និងមិថុនា។ អាការៈរងផលប៉ះពាល់ដោយសារកម្តៅ (Heat stress) អាចបង្កជាការប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារកម្តៅខ្លាំង (Heatstroke) ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ជាពិសេសចំពោះកុមារ និងទារក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបង្ការពីផលប៉ះពាល់បង្កដោយកម្តៅ អង្គការយូនីហសេហ្វ បានប្រាប់ពីប្រការគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកុមារ ក្នុងរដូវក្តៅនេះ។

១.ប្រការគួរធ្វើ

-តាមដានឱ្យជាប់៖ សង្គេតមើលអាការៈស្រេកទឹកខ្លាំង បែកញើសជោក វិលមុខ ក្អួត ឈឺក្បាល ឬហត់នឿយខុសធម្មតា។ បើអាការៈមិនធូរស្រាល ត្រូវប្រញ៉ាប់រកគ្រូពេទ្រ។  

-ស្លៀកពាក់ស្រាសលៗ៖ ជ្រើសរើសសម្លៀកបំពាក់រលុងៗខ្យល់ចេញចូលបានល្អ ដើម្បីកាត់បន្ថយការឡើងកម្តៅខ្លាំង។

-បំពេញជាតិទឹកឱ្យបានញឹកញាប់៖ កុមារមិនងាយដឹងថាខ្លួនខ្វះជាតិទឹកទេ។ ទារកក្រោម ៦ខែ គួរបៅដោះម្តាយតែមួយមុខគត់។ កុមារវិញត្រូវញ៉ាំទឹកឱ្យបានច្រើន ចំណែកអ្នកម្តាយបំបៅដោះកូនក៏ត្រូវញ៉ាំទឹកឱ្យបានច្រើនដូចគ្នា។

-ជ្រកក្រោមម្លប់៖ នៅកន្លែងដែលមានម្លប់ត្រជាក់ និងប្រើមួក ឬឆត្រ នៅពេលចេញទៅខាងក្រៅ។

២.ប្រការមិនគួរធ្វើ

-កុំឱ្យថ្នាំផ្តេសផ្តាស៖ ហាមឱ្យទារក ឬកុមារញ៉ាំថ្នាំដោយគ្មានការពិគ្រោះ ឬការណែនាំពីគ្រូពេទ្យ។

-កុំទុកក្មេងក្នុងកន្លែងបិទជិត៖ ហាមទុកកុមារចោលក្នុងឡាន ឬក្នុងបន្ទប់ដែលហប់គ្មានខ្យល់ចេញចូលជាដាចខាត។

-កំណត់ការលេងខាងក្រៅ៖ ជៀសវាងឱ្យកុមារចេញលេងនៅខាងក្រៅ ក្នុងអំឡុងពេលដេលកម្តៅឡើងខ្លាំងបំផុត(ចន្លោះម៉ោង ១១ព្រឹក ដល់ ៤រសៀល)

-កុំលេងជាប់មិនឈប់៖ ត្រូវឱ្យកុមារសម្រាករៀងរាល់ ៣០នាទី ក្នុងអំឡុងពេលធ្វើសកម្មភាពខាងក្រៅ និងត្រូវញ៉ាំទឹកឱ្យបានច្រើន។

-ចៀសវាងសកម្មភាពកម្លាំងខ្លាំងក្រោមកម្តៅខ្លាំង៖ ការហាត់ប្រាណ ឬលេងកីឡាក្រោមដំបូលមេឃក្តៅខ្លាំង ងាយនឹងបង្កឱ្យរាងកាយខ្វះជាតិទឹកធ្ងន់ធ្ងរ។

បើតាមអង្គការយូនីសេហ្វ នៅពេលសីតុណ្ហភាពខាងក្រៅឡើងដល់ ៣៥°C ឬលើសពីនេះ ពិសេសក្នុងអំឡុងពេលមានរលកកម្ដៅ កុមារដែលនៅខាងក្រៅផ្ទះ ក្រៅម្លប់ អាចនឹងប្រឈមខ្ពស់ទៅនឹងកម្តៅ ដែលអាចបណ្ដាលឱ្យកើតមាន ការរងផលប៉ះពាល់ដោយសារកម្តៅ (Heat stress)។ ការរងផលប៉ះពាល់ដោយសារកម្តៅ (Heat stress) កើតឡើងនៅពេលដែលរាងកាយមិនអាច បញ្ចះកម្តៅបាន ហើយការចេញញើសពុំមានប្រសិទ្ធភាព ពិសេសក្នុងបរិយាកាសមានសំណើមខ្លាំង (ក្តៅសើម) ឬនៅពេលធ្វើសកម្មភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម