Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា ប្រជុំផ្សព្វផ្សាយបញ្ហាការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមសាលារដ្ឋ គ្រឹះស្ថានសិក្សាឯកជន និងហាងកាហ្វេ

បានផុស

នៅ

អាជ្ញាធរខណ្ឌ៧មករា ប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាល ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ កាន់កាប់ផលិតផល និងការស្តុកឧបករណ៍បារីអេឡិចត្រូនិក និង សារធាតុគីមីសម្រាប់ជក់ ជាពិសេសតាមគ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន ក្នុងចំណោមយុវជនដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីក្រោមឪវាទ ប្រជុំផ្សព្វផ្សាយដាក់ចេញវិធានការនូវបញ្ជារបស់រាជរដ្ឋាភិបាល បានដល់សិស្សានុសិស្ស នៅគ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា និងតាមហាងកាហ្វេជាដើម។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងក្នុងអង្គប្រជុំជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិក និងស៉ីស្សា ដល់យុវជន និងសិស្សានុសិស្ស ដែលប្រើប្រាស់សម្ភារៈទាំងនេះយូៗទៅ នឹងឈានដល់ការប្រើប្រាស់គ្រឿងញៀនផងដែរ អាចបង្កផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចលើកកម្ពស់តម្លៃ វប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាជ័យភាព កំណើនរយៈពេលវែង និង ចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេស។ លោកអភិបាល បានបញ្ជាក់បន្ថែមថា បើយុវជននៅតែមិនយល់ច្បាស់ពីផលប៉ះពាល់បារីអេឡិចត្រូនិក និងស៉ីស្សា នេះទេ នោះយុវជនបន្តវេនមិនអាចជួយខ្លួនឯង ឬសង្គមជាតិបានឡើយ។

គួរបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការស្រូបចំហាយបារីអេឡិចត្រូនិក ដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិកមានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិក ធ្វើឱ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់ របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ៕

គួររំលឹកផងដែរថា កន្លងមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក៏បានចុះឃាត់សិស្សានុសិស្សមួយចំនួនផងដែរនៅតាមហាងកាហ្វេដែលនាំគ្នាប្រើប្រាស់នៅបារីអេឡិចត្រូនិក និងជក់បារីផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងគេចពីការសិក្សាផងដែរ៕

ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម