Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន និង និវត្តន៍ជន ទោះជាចូលនិវត្តន៍ក៏នៅតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

បានផុស

នៅ

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានអញ្ជើញក្នុងពិធីប្រកាសសមាសភាពក្រុមលេខាធិកាដ្ឋាន អ.ន.ក និងណែនាំភារកិច្ចផ្សព្វផ្សាយលក្ខន្តិកៈ របស់ អ.ន.ក និងប្រគល់ត្រាសិទ្ធិជូនដល់ សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចៅសង្កាត់ទាំង ០៨ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជាការឆ្លើយតប និងការដឹងគុណចំពោះពលីកម្មនិងការលះបង់ដ៏ធំធេងរបស់យុទ្ធជន និងនិវត្តជន (អតីតយុទ្ធជន) រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន។ ការតបស្នងនេះរួមមានការផ្តល់ប្រាក់សោធននិវត្តន៍ របបឧបត្ថម្ភផ្សេងៗ ការថែទាំសុខភាព និងការលើកទឹកចិត្តតាមរយៈការរំឭកវីរភាពក្នុងទិវាជាតិនានា ។

ក្នុងនោះផងដែរ លោកអភិបាល បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ច ស្របតាមលក្ខន្តិកៈរបស់ អ.ន.ក និងបានខិតខំដោះស្រាយនិងបម្រើអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានយ៉ាងល្អប្រសើរដែលជាទីកក់ក្តៅរបស់អតីតយុទ្ធជន និងនិវត្តជន។

លោក ថេង សុថុល  បានផ្សព្វផ្សាយអំពីចំណុចសំខាន់ៗមួយចំនួន អំពីលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ដែលមហាសន្និបាតវិសាមញ្ញរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានអនុម័តជាឯកច្ឆន្ទក្នុងអង្គមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ដើម្បីរួមបញ្ចូលអតីតមន្ត្រីរាជការស៊ីវិលក្នុងសមាគមអតីតយុទ្ធជនកម្ពុជានិងបានណែនាំអំពីតួនាទីភារកិច្ចរបស់ក្រុមលេខាធិកាដ្ឋាន និងតួនាទីភារកិច្ចរបស់សាខាឃុំ សង្កាត់នីមួយៗ ក្នុងការបម្រើអតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិល ដែលជានិវត្តជនស្របតាមលក្ខន្តិកៈដែលបានចែង។

ជាចុងបញ្ចប់លោកថេង សុថុល អភិបាលខណ្ឌ៧មករា  បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕ អត្ថបទ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម