Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌ៧មករា ស្រាវជ្រាវរយៈពេល ២៤ម៉ោង តាមចាប់ចោរ០២នាក់ ដែលលួចម៉ូតូបុគ្គលិកអនាម័យ

បានផុស

នៅ

ចាប់បានហើយចោរលួចម៉ូតូ Today របស់ អុីអនាម័យនៅក្បែរសួនមិត្តភាព កាលពីព្រឹកប្រលឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦។ ការបង្ហាញមុខនេះដែរបានធ្វើឡើង កាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦ នៅ​អធិការដ្ឋាននគរបាលខណ្ឌ៧មករា ផ្ទាល់តែម្តង ក្រោយបញ្ចប់ការសាកសួរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់ ៖ ឈ្មោះ គង់ វង់ឃាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ហឹម សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ។

តាមការបញ្ជាក់ពីនគរបាលបានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងជំនាញបាន បើកការស្រាវជ្រាវស្វែងរកជនសង្ស័យ តាមរយៈកាំមេរ៉ាសុវត្ថិភាព ប្រើប្រាស់ពេល ២៤ម៉ោង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ចំណុចមុខឡាក់គីស្តារ ផ្លូវ​៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងជនសង្ស័យម្នាក់ទៀត ខាងមុខផ្ទះលេខ២១អាផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះវត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកTECNO SPARK ពណ៌ស និងម៉ាកTECNO SPARK ពណ៌ស (ជារបស់ជនសង្ស័យ) , ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1IN-8368 (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលេីនគរបាលបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម