ព័ត៌មានជាតិ
ក្រសួងរឹតបន្ដឹងលក្ខខណ្ឌសម្រាប់អ្នកបម្រើការក្នុងវិស័យព័ត៌មាន ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងវិជ្ជាជីវៈ
ក្រសួងព័ត៌មានបានកំណត់លក្ខខណ្ឌសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដោយក្រសួងផ្ដោតលើលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន។ ការកំណត់របស់ក្រសួង ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន។

អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ គឺសំដៅដល់អង្គភាពផ្សព្វផ្សាយឯកជន ដូចជាអង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន/ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងអ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព រួមទាំងអ្នកសារព័ត៌មាន ដែលមានលក្ខណៈប្រហាក់ប្រហែល។ នេះបើតាមប្រកាសរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងប្រកាសខាងលើ ក្រសួងព័ត៌មានបានកំណត់ទាំងលក្ខខណ្ឌក្នុងការបង្កើតអង្គភាពផ្សព្វផ្សាយឯកជន និងការស្នើសុំ អាជ្ញាបណ្ណពីក្រសួង ដែលតម្រូវឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ ហើយជាពិសេសនោះ គឺកំណត់លើគុណវុឌ្ឍនៃមុខតំណែង រាប់ចាប់ពីនិពន្ធនាយក អ្នកយកព័ត៌មាន ពិធីករ អ្នកយកព័ត៌មានគ្មានអង្គភាព អ្នកបង្កើតមាតិកា អ្នកដែលមានប្រជាប្រិយភាព អ្នកបច្ចេកទេស ជាដើម ដែលអ្នកទាំងនេះ ត្រូវបានកំណត់ដោយលក្ខខណ្ឌអាយុ កម្រិតវប្បធម៌ ចរិយាមាយាទ រួមជាមួយនឹងបទពិសោធន៍ការងារ។

ប្រកាសដដែលនេះ ក៏បានកំណត់ការទទួលខុសត្រូវ និងការដកហូតសិទ្ធិពីអ្នកទាំងនោះផងដែរ ដោយត្រង់ប្រការ៦ នៃប្រកាសនេះ បានកំណត់ថា ក្រសួងព័ត៌មាន ដកហូតការទទួលស្គាល់គុណវុឌ្ឍពីរូបវន្ត និងនីតិបុគ្គល ក្នុងករណីប្រព្រឹត្តផ្ទុយនឹងប្រកាសនេះ។ ក្រសួងព័ត៌មានមានសិទ្ធិផ្អាកជាបណ្តោះអាសន្ន ឬបញ្ចប់សុពលភាពអាជ្ញាបណ្ណចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលរំលោភទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ចំពោះអង្គភាពផ្សព្វផ្សាយឯកជនទាំងអស់ដែលបានចុះបញ្ជី និងកំពុងដំណើរការដោយមិនទាន់មានរចនាសម្ព័ន្ធស្របនឹងប្រកាសនេះ ក្រសួងព័ត៌មានទុកពេល១ឆ្នាំ ដើម្បីធ្វើការកែសម្រួល។ ប្រកាសរបស់ក្រសួងព័ត៌មានបន្ថែមយ៉ាងដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


