ព័ត៌មានជាតិ
ក្រសួងផែនការ ប្រកាសឲ្យបុគ្គលិកមន្ត្រីរាជការជាង១ពាន់នាក់មកចាក់វ៉ាក់សាំងដូសទី២នៅសប្តាហ៍ក្រោយ
ភ្នំពេញ ៖ ក្រសួងផែនការប្រកាសឲ្យបុគ្គលិកមន្ត្រីរាជការដែលបានចាក់វ៉ាក់សាំងដូសទី១រួចហើយត្រូវមកទទួលការចាក់ដូសទី២នៅសប្ដាហ៍ក្រោយនេះស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក ស្រីដា អ្នកនាំពាក្យក្រសួងផែនការបានឲ្យដឹងនៅថ្ងៃទី១៧មេសានេះថា យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)បង្ការជំងឺកូវីដ-១៩សម្រាប់ដូសទី២ ជូនថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការមាន៤ដំណាក់កាលគឺទី១.អ្នកបានចាក់វ៉ាក់សាំង ដូសទី១ កាលពីថ្ងៃទី០៦ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ទី២.អ្នកបានចាក់វ៉ាក់សាំង ដូសទី១ កាលពីថ្ងៃទី០៧ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ទី៣.អ្នកបានចាក់វ៉ាក់សាំង ដូសទី១ កាលពីថ្ងៃទី០៨ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ និង៤.អ្នកបានចាក់វ៉ាក់សាំង ដូសទី១ កាលពីថ្ងៃទី០៩ សូមអញ្ជើញមកវ៉ាក់សាំងដូសទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


