ព័ត៌មានអន្ដរជាតិ
អាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នាចុះហត្ថលេខាលើកិច្ចសន្យាជួលដីមួយកន្លែង ដែលមានរយៈពេលរហូតដល់ទៅ ៩៩ឆ្នាំ ដើម្បីសាងសង់ស្ថានទូតអាមេរិកអចិន្ត្រៃយ៍ ហើយអ្វីដែលធ្វើឱ្យគេហួសចិត្តនោះគឺ តម្លៃជួលដីនោះគឺត្រឹមតែ ១ដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។

តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្ដូរស្ថានទូតអាមេរិកពីទីក្រុងទែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពីឆ្នាំ២០១៨ មក ស្ថានទូតអាមេរិក គឺដំណើរការជាបណ្ដោះអាសន្ននៅក្នុងអគារកុងស៊ុលចាស់ប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ អាមេរិកបានដីថ្មីមួយកន្លែងយ៉ាងធំ ក្នុងតំបន់ Allenby ស្ថិតនៅភាគខាងត្បូងទីក្រុងហ្សេរុយសាឡឹម ដើម្បីធ្វើជាស្ថានទូតផ្លូវការរបស់ខ្លួនតែម្តង។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានលើកឡើងថា ការសាងសង់ស្ថានទូតអចិន្ត្រៃយ៍នេះ គឺជារូបភាពកាន់តែច្បាស់មួយ ក្នុងការគាំទ្រការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ ដែលបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជាលំនៅឋានផ្លូវការរបស់អ៊ីស្រាអែល ហើយវាក៏បានបង្ហាញពី «សម្ព័ន្ធភាពដែលមិនអាចបំបែកបាន» រវាងប្រទេសទាំងពីរផងដែរ។
យ៉ាងណាមិញ រឿងនេះមិនមែនរលូនគ្មានអ្នកជំទាស់នោះទេ។ សារព័ត៌មាន The Strait Times បានផ្សាយថា ក្រុមការពារសិទ្ធិមនុស្សប៉ាឡេស្ទីន បានចេញមុខមកថ្កោលទោសចំៗ និងខឹងសម្បារយ៉ាងខ្លាំង។ ពួកគេបានលាតត្រដាងថា ដីដែលអាមេរិកជួលតម្លៃ ១ដុល្លារនោះ តាមពិតជាដីដែលអ៊ីស្រាអែលបានរឹបអូសខុសច្បាប់ពីម្ចាស់ដីជនជាតិប៉ាឡេស្ទីន កាលពីឆ្នាំ១៩៥០។ ក្រុមនេះបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកចំៗថា កំពុងតែគាំទ្រការរឹបអូសទ្រព្យសម្បត្តិខុសច្បាប់ និងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


