ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូលបន្តចុះជួសជុលផ្លូវជង្ហុកសំបុកមាន់ក្នុងមូលដ្ឋានសម្រួលដល់ពលរដ្ឋធើ្វដំណើរ
ផ្លូវមួយខ្សែដែលងការខូចខាតដោយជំនន់ទឹកភ្លៀង បានកើតជាជង្ហុកតូចធំសំបុកមាន់ ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខណ្ឌកំបូលត្រូវបាន អាជ្ញាធរធ្វើការជួសជុលស្ថាបនាជាបន្តបន្ទាប់ឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាប្រកបរបរប្រចាំថ្ងៃ។


អាជ្ញាធរបានឲ្យដឹងថាដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ជា ឃឿន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: បានដឹកនាំមន្រ្តីការិយាល័យ និងអាជ្ញាធរសង្កាត់-ភូមិ ចុះធ្វើការជួសជុលផ្លូវបេតុងជង្ហុកសំបុកមាន់ ដែលរងការខូចខាត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាបញ្ចៀសការគ្រោះថ្នាក់កើតឡើងដោយជាយថាហេតុ។


អាជ្ញាធរបានបន្តថា ផ្លូវដែលត្រូវធើ្វការជួសជុលមានចំនួន ០២ខ្សែ ខ្សែទី១ តាមបណ្ដោយផ្លូវបេតុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ចំនួន ០៤កន្លែង ស្មើនឹង ៥៧ម៉ែត្រការ៉េ អស់បេតុង ៩ម៉ែត្រគូប។ ខ្សែទី២ ផ្លូវបេតុងវត្តជន្លង់ម្លូរ ចំនួន ០១កន្លែង ដោយចាក់កៅស៊ូ ម៉ាក FAST FIX ស្ថិតនៅភូមិកប់ភ្លុក់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ការជួសជុលនេះដើម្បីសម្រួលដល់បងប្អូនធ្វើដំណើរ ហើយផ្លូវដែលសេសសល់អាជ្ញាធរនឹងបន្តជួសជុលជាបន្តបន្ទាប់ទៀត៕ដោយ៖សុខា

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


