ព័ត៌មានជាតិ
ការចំថ្ងៃ ២១ វិច្ឆិកា គូស្វាមីមួយគូ សម្រេចលើកថ្ងៃ ដោយបារម្ភពីជំងឺកូវីដ
គូស្វាមីមួយគូ បានប្រកាសលើកថ្ងៃរៀបអាពាហ៍ពិពាហ៍ ហើយក៏សុំអធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ដោយសារមានការរីករាលដាលម្តងទៀតនៃជំងឺកូវីត១៩ ហេីយក៏ដេីម្បីចូលរួមទប់ស្កាត់នៃការឆ្លងនេះផងដែរ។
បើតាមធៀបការដែលបោះដល់ភ្ញៀវចូលរួម អាពាពាហ៍ពិពាហ៍គ្រោងរៀបចំនៅថ្ងៃ ២១ វិច្ឆិកា ២០២០ នៅគេហដ្ឋានខាងស្រីនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

តាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំអាពាហ៍ពិពាហ៍ គឺអាចរៀបចំបាន ប៉ុន្តែម្ចាស់កម្មវិធីចាំបាច់មានវិធានការការពារឆ្លងកូវីដ-១៩ និងត្រូវកម្រិតចំនួនអ្នកចូលរួមឱ្យតិច។ ប្រសិនបើមានការចាំបាច់ក្នុងការធ្វើពិធីអ្វីមួយ ចៀសវាងការប្រមូលផ្តុំគ្នាច្រើនកុះករ ដែលអាចមានហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលលើកឡើងថា ការដំណើរការកម្មវិធី ត្រូវធ្វើគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ រួមជាមួយការវាស់កំដៅ ពាក់ម៉ាស់ និងការលាងសម្អាតដៃ ដោយអាល់កុល ឫជែល ដល់អ្នកចូលរួម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី