ព័ត៌មានជាតិ
ភរិយាសម្ដេច ហ៊ុន ម៉ាណែត អរគុណយោធិនដែលលះបង់គ្រប់យ៉ាង យកជីវិតពាំងការពារអ្នកនៅជួរក្រោយ និងសង្ឃឹមថាពេលមានសន្តិភាព កងកម្លាំងត្រឡប់មកជួបជុំគ្រួសារវិញ
តាមរយៈគំនិតផ្ដួចផ្ដើមសរសេរសារជូនអ្នកនៅជួរមុខ ដែលកំពុងឈរជើងការពារទឹកដី ប្រជាជន ឃ្លាតឆ្ងាយ មិនបានជួបជុំគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរសារជូនកងកម្លាំង ដោយប្រើបេះដូង បង្កប់នូវពាក្យពេចន៍ដ៏មានអត្ថន័យ។ លោកជំទាវបានអរគុណកងកម្លាំងគ្រប់រូបដែលឈរជើងនៅជួរមុខ សម្រាប់ការលះបង់គ្រប់បែបយ៉ាងយកជីវិតទៅពាំងគ្រាប់ ដើម្បីការពារពលរដ្ឋរស់នៅខាងក្រោយ។ ស្ត្រីទី១ បានដាក់ក្ដីសង្ឃឹមថា នៅពេលកម្ពុជាមានសន្តិភាពពេញលេញឡើងវិញនោះ កងកម្លាំងគ្រប់រូបអាចវិលមកជួបជុំក្រុមគ្រួសារឡើងវិញ ប្រកបដោយសុភមង្គល។

ក្នុងសារសរសេរជូនកងកម្លាំងនៅជួរមុខ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរដូច្នេះ៖«ជូនចំពោះបងៗ និងប្អូនៗកងទ័ព និងប៉ូលិសនៅជួរមុខ។ ជាដំបូងបងសូមអរគុណដល់បងៗ និងប្អូនៗទាំងអស់ ដែលបានលះបង់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាពលរដ្ឋ ការពារទឹកដី និងប្រទេសមួយនេះ។ អរគុណចំពោះការលះបង់គ្រប់យ៉ាង យកជីវិតឈរពាំងការពារពួកយើងដែលនៅជួរក្រោយ។ បងសូមផ្ញើការនឹករលឹក ការស្រឡាញ់ដល់បងប្អូន ដែលនៅជួរមុខទាំងអស់។ មានពាក្យពេចន៍ជាច្រើន ដែលបងស្រីម្នាក់នេះ ចង់អរគុណដល់បងប្អូនទាំងអស់គ្នា។ បងសង្ឃឹមថា ពេលដែលប្រទេសយើងមានសុខសន្តិភាពវិញ បងប្អូនត្រឡប់មកជួបជុំគ្រួសារវិញ។ យើងអាចនឹងជួបគ្នា ហើយពាក្យពេចន៍ទាំងនោះ បងអាចប្រាប់បងប្អូនដោយផ្ទាល់។ សូមឱ្យទេវតាឆ្នាំថ្មី តាមថែរក្សាបងប្អូនឱ្យមានសុវត្ថិភាព ឆាប់បានត្រឡប់មកជួបជុំគ្រួសារវិញ។»។

សាររបស់លោកជំទាវស្រ្តីទីមួយ បានទៅដល់របស់កងកម្លាំងដែលឈរជើងនៅជួរមុខហើយ នៅថ្ងៃទី៩ ខែមេសា នេះ។ យោធិនដែលឈរជើងនៅទិសព្រះវិហារ ឈ្មោះ វី រស្មី ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុក ថា លោកបានទទួលសំបុត្រពីលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាសារដ៏មានអត្ថន័យ នឹករឭក និងពាក្យពេចន៍ជូនពរដល់កងកម្លាំងទាំងអស់គ្នា។ យោធិនរូបនេះ អះអាងថា បន្ទាប់ពីអានសាររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហើយលោករំភើប ក្តុកក្តួលខ្លាំងណាស់។

យោធិន វី រស្មី បានអរគុណ និងគោរពជូនពរលោកជំទាវ ពេជ ចន្ទមុន្នី និងសម្តេច ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាពគ្រប់ពេលវេលា និងពរទាំងអស់បួនប្រការ អាយុ វណ្ណៈ សុខៈពលៈ។

យោធិនរូបនេះ បានផ្ដាំផ្ញើមកកាន់ពលរដ្ឋកម្ពុជា ដែលនៅជួរក្រោយថា ៖«កុំបារម្មណ៍អី ជួរមុខនឹងការពារបងប្អូនគ្រប់ៗគ្នា។»៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


