ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រើ AI ក្នុងវិស័យទន្តសាស្ត្រ ប្រកបដោយមនសិការ និង ក្តីមេត្តា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានអំពាវនាវឱ្យប្រើ AI ក្នុងវិស័យទន្តសាស្ត្រ ប្រកបដោយមនសិការ និង ក្តីមេត្តា។

ការអំពាវនាវនេះ ក្នុងឱកាស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំលើកទី ២ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ» កាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦។

នាឱកាសនោះ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និង ក្រុមការងារ TYDA ដែលបានខិតខំរៀបចំសន្និសីទនេះឡើងដោយជោគជ័យ និង បន្តវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និង ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត ក៏បានជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលជំងឺមាត់ធ្មេញ និង ជំងឺផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពការព្យាបាល។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានសង្កត់ធ្ងន់ថា AI មិនអាចជំនួសមនសិការ វិជ្ជាជីវៈ សីលធម៌ និង ក្តីមេត្តាករុណារបស់គ្រូពេទ្យចំពោះអ្នកជំងឺបានឡើយ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗ ដោយលើកទឹកចិត្តឱ្យអ្នកជំនាញចាត់ទុកសន្និសីទជាវេទិកាសិក្សាពិតប្រាកដ បន្តចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយ អភិវឌ្ឍន៍ជំនាញឱ្យស្របនឹងបច្ចេកវិទ្យា ដោយរក្សាសីលធម៌វិជ្ជាជីវៈ តម្កល់អ្នកជំងឺជាចំណុចកណ្តាល នៃការព្យាបាល និង បន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និង មនុស្សធម៌របស់សមាគម TYDA។


លោកជំទាវបណ្ឌិត បានបង្ហាញជំនឿថា ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និង គុណតម្លៃវិជ្ជាជីវៈ នឹងរួមចំណែកលើកកម្ពស់គុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព នៃសេវាទន្តសាស្ត្រ និង ការថែទាំសុខភាពនៅកម្ពុជា៕








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


