ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និង ការងារ នៅសាលាតិចណូ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និង ការងារ ឆ្នាំ ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយអំពីឱកាសការងារ និង តម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬ បន្ថែមមុខវិជ្ជា។

ក្នុងពិធីបើកការតាំងពិព័រណ៍ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និង អាហារូបករណ៍សហរដ្ឋអាមេរិក បានឲ្យដឹងថា ពិព័រណ៍នេះ ប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និង ពិភពលោក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក របស់សេដ្ឋកិច្ច សង្គម និង បច្ចេកវិទ្យា។


លោកស្រី បានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន ៣៣ ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន ២ ជាមួយនឹងវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី ២៨ ខែមិថុនា នេះ។


ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវចាប់យកឱកាសពីការតាំងពិព័រណ៍ ស្ដាប់ការពន្យល់ ស្ដាប់បទពិសោធពីអតីតនិស្សិត ឬ ការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់ និង សួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង។

ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” លោកជំទាវបណ្ឌិត បានពន្យល់ថា អន្តរកាល សំដៅដល់ការផ្លាស់ប្តូរឥតឈប់ឈរមានដូចជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ទីផ្សារការងារជាដើម ហើយមិនមែនជាពេលវេលាដែលយើងត្រូវខ្លាចនោះទេ គឺជាពេលដែលយើងត្រូវរៀបចំខ្លួនឲ្យបានល្អ។ អ្នកដែលមានចំណេះដឹង ប៉ុន្តែមិនបន្តការរៀនសូត្រ គឺអាចនឹងត្រូវបានបោះបង់ចោលដោយការផ្លាស់ប្តូរនេះ។ ប៉ុន្តែអ្នកដែលមានចំណេះដឹង មានជំនាញ មានសីលធម៌ មានការបត់បែន និង មានស្មារតីរៀនរហូត គឺអាចប្រែក្លាយការផ្លាស់ប្តូរនេះ ទៅជាឱកាសថ្មី ដើម្បីរីកចម្រើនទៅមុខ។ លោកជំទាវបណ្ឌិត ក៏បានជំរុញបន្ថែមដល់សិស្សដែលមានសញ្ញាបត្រ ឬ រៀនចប់ ត្រូវតែមានការធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ និង ត្រូវមានជំនាញអនុវត្ត ជំនាញឌីជីថល ជំនាញបច្ចេកទេស ជំនាញវិភាគ ការគិត និង ការដោះស្រាយជាប្រចាំ ដើម្បីសម្របខ្លួននៅក្នុងអន្តរកាលដែលចេះតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យយុវតីទាំងអស់ ត្រូវមានភាពក្លាហាន ជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ ព្រោះថា ស្ត្រី ក៏មានសមត្ថភាពធ្វើបានដូចបុរសដែរ ហើយពេលខ្លះធ្វើបានល្អជាងបុរសទៅទៀត។

បន្ថែមសម្រាប់ លោកជំទាវបណ្ឌិត ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និង ប្រទេសជាតិរបស់ខ្ញុំ?

ជាមួយនេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ចំនួន ៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន ៖ ១.ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង។ ២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ។ ៣.ការរៀនឲ្យចេះ និង បន្តរៀនសូត្រជាប់ជាប្រចាំ។ ៤.ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច។ ៥.ការរក្សាស្មារតីដឹងគុណ និង ការតបស្នង ពោលគឺជា កតញ្ញូជន៕











-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


