ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលទ្រង់ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើលិខិតអបអរសាទរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយ “ពានសមាជិកភាពជើងឯក”។

ក្នុងលិខិតនេះ លោកជំទាវបណ្ឌិត បានសម្តែងនូវមោទនភាព និងសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែយកព្រះទ័យទុកដាក់ ជ្រោមជ្រែង និងគាំទ្រដល់ចលនាកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាការលើកកម្ពស់កុមារី យុវតី និងស្ត្រីវ័យក្មេង។

ការថ្វាយពាននេះ ត្រូវបានចាត់ទុកជាការទទួលស្គាល់ដ៏មានកិត្តិយសបំផុតលើឆាកអន្តរជាតិ ចំពោះព្រះរាជបេសកកម្ម និងការចូលរួមដ៏ថ្លៃថ្លារបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងការគាំទ្រការអភិវឌ្ឍសមត្ថភាព វិន័យ និងភាពជាអ្នកដឹកនាំរបស់កុមារី និងយុវនារី តាមរយៈចលនាកាយឫទ្ធិនារី។

សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ សូមបួងសួងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជារាស្ត្រខ្មែរ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


